ស្កឹមស្កៃណាស់! ប្រាសាទអង្គរវត្ត ចម្លងដោយស្នាដៃកូនខ្មែរ សម្ញែងខ្លួនត្រដឹមត្រដែត ក្នុងទឹកដីខេត្តកំពត

ថ្មីៗនេះ ប្រាសាទអង្គរវត្ត ខ្នាតតូចដែលចម្លងដោយស្នាដៃកូនខ្មែរពិតៗ មានទីតាំងស្ថិតនៅក្នុងខេត្តកំពត បាន និង កំពុងឆាបឆក់អង្រួនបេះដូងមហាជននៅក្នុងបណ្ដាញសង្គមឱ្យចង់ឃើញផ្ទាល់នេត្រា

ក្រោយពីបានទស្សនាទិដ្ឋភាពប្រាសាទដ៏ត្រដឹមត្រដែតនេះ ឈរយ៉ាងស្កឹមស្កៃ លាយឡំទេសភាពធម្មជាតិពណ៌បៃតងរំលេចជាផ្ទាំងគួរឱ្យទាក់ទាញក្រលែង ។

ប្រាសាទអង្គរដែលបានចម្លងនេះ មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដែលសម្រិតសម្រាំងដោយវិស្វករដែលមានឈាមជ័រជាខ្មែរពិតៗ កសាងឡើងនៅជិតដងភ្នំ

ប្រកបទៅដោយរចនាបថយ៉ាងប្រណីត លាយឡំទេសភាពស្រស់ត្រកាល ហាក់លើកសម្រស់ប្រាសាទអង្គរវត្តខ្មែរ ឱ្យកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ។

តាមរយៈទិដ្ឋភាពដ៏ស្រស់អស្ចារ្យនេះ បានធ្វើឱ្យមហាជន ក៏ដូចជាកូនខ្មែរជាច្រើនរូប នាំគ្នាកួចប៉ងទៅទស្សនាកម្សាន្តនៅទីនោះ ដើម្បីស្វែងយល់ពីអច្ឆរិយភាព

ក៏ដូចជាសិក្សាពីភាពខុសគ្នា នៃតួប្រាសាទពិតប្រាកដ ជាមួយនឹងគុណភាពប្រាសាទដែលចម្លងឡើង ដោយស្នាដៃកូនខ្មែរពិតៗមួយនេះ នៅក្នុងទឹកដីខេត្តកំពត ៕

Facebook Comments Box