កូន3ហើយ នៅតែស្អាត ! អ្នកនាង យក់ ថិតរដ្ឋា តែងខ្លួនមួយឈុតនេះ ស្អាតប្លែកសា​ហា​វ មើលអត់ចង់ស្គាល់ ដល់ថ្នាក់ ហ្វេនៗ លាន់មាត់ថា…(មានរូបភាពច្រើន)

ទស្សនិកជន ក៏ដូចជាប្រជាពលរដ្ឋខ្មែរមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិខាន លោក ឃុំ ប៉ុណ្ណាដែត និងអ្នកនាង យក់ ថិតរដ្ឋា នោះ ដែលសុទ្ធតែជា តារាចម្រៀង ដ៏ល្បីនៅក្នុងដួងចិត្តប្រិយមិត្តមកដល់ថ្ងៃនេះ ហើយអ្នកទំាងពីរមានកូនទំាងអស់ ៣នាក់ គឺ ប្រុស២នាក់ និងស្រីពៅ១ម្នាក់ទៀត ដែលទើបសម្រាល កាលពី ថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២០។

បច្ចុប្បន្ន យក់ ថិតរដ្ឋា និងស្វាមី កំពុងសាងក្តីសុខ ក្នុងគ្រួសារដ៏តូចមួយរបស់ខ្លួន ជាមួយកូនៗ ទំាងបី ដោយ កូនប្រុសទី១ មានឈ្មោះថា ឃុំ រដ្ឋាណាលីដូ រីឯកូនប្រុសទី២ មានឈ្មោះ ឃុំ រដ្ឋាណាលីឌី  និងកូនស្រីទី៣ មានឈ្មោះ ឃុំ រដ្ឋាណាតាលី។

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ តារាស្រីរូបនេះ តុបតែងខ្លួនឡើងប្លែកស្អាតណាស់ មើលសឹងមិនស្គាល់ រួចប្រាប់យ៉ាងខ្លីទៀតថា “ទើបចប់ការងារថ្ងៃនេះ សំរាប់បទថ្មី នឹងវត្តមានសារជាថ្មីរបស់នាងខ្ញុំចា សង្ឃឹមថាបងប្អូននឹងនៅតែគាំទ្រ”។

ក្រោយឃើញបែបនេះ  ធ្វើឲ្យ ហ្វេនៗ ចូល comment បែបនេះថា ៖ គាំទ្រជានិច្ច តាំងពីកុមារីមក, Beautiful idol, ប្លែកសាហាវណាស់ ចែ, ស្អាតណាស់ម៉ាក់ប្រុសតុង, ស្អាតម្ល៉េះសម្លាញ់, Idol សំណព្វចិត្ដ ឡើង Cute,

ថតស្តាយ៍បែបហ្នឹង អោយច្រើនមក អាយដល, ស្រលាញ់ខ្លាំងណាស់តាំងពីខ្ញុំរៀនថ្នាក់ទី7 ស្ដាប់តែចំរៀងបងទេ, ស្រលាញ់ពេញបេះដូង ម្ចាស់បទ “បេះដូងបញ្ច្រាសទិស” និង “បេះដូងខ្ទេចខ្ទាំ” នឹកណាស់។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖