ក្រោយដឹងរឿងរថយន្ត2គ្រឿង គៀបជាប់គ្នានៅលើស្ពាន ស្រាប់តែ ឧកញ៉ា ម៉ុង ឫទ្ធី ពោលពាក្យប៉ុន្មានម៉ាត់យ៉ាងខ្លីថា “​ អ្នក​បើកបរ​ទាំងឡាយ ​ដែល…”

កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ ម្សិលម៉ិញនេះ គេឃើញ រថយន្ត 2 គ្រឿងបានគៀបជាប់គ្នា នៅលើស្ពាន ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកត្រាំកក់ ខេត្តតាកែវ។

ពេលដឹងរឿងនេះភ្លាម ក៏បានធ្វើឲ្យ មហាជនជាច្រើន នាំគ្នារិះគន់យ៉ាងខ្លាំង ចំពោះការបើកបរ មិនមានការយោគយល់ និងអធ្យាស្រ័យឲ្យគ្នា បែបនេះ។

ក្រោយដឹងរឿងនេះភ្លាម ធ្វើឲ្យ ឧកញ៉ា ម៉ុង ឫទ្ធី នៅមិនសុខឡើយ ក៏ដាក់ប៉ុន្មានម៉ាត់យ៉ាងខ្លីថា “កាលពីដេីមឡេីយមានឡានតិច ហេីយច្រេីនតែឡានតូចៗទៀតផង តែពេលនេះដោយសារតែស្រុកទេសរើកចំរេីន

ឡានធំក៏មានកំណេីន ឡានតូច រឹតតែមានកំណេីន ដូចច្នេះហេីយ យេីងមានតែខិតខំពង្រើកផ្លូវ ស្ពាន តាមនេះដែរ ដូចរូបភាពដែលខ្ញុំតែងតែបាននឹងកំពុងតែអនុវត្តន៍រាល់ថ្ងៃនេះអ៊ីចឹង អ្នកបេីកបរទាំងឡាយ ដែលតែងតែបំពាន ទទួលខុសត្រូវដោយខ្លួនឯងចុះ ។”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖