ក្រោយភ្ជាប់ពាក្យ កែវ សុបញ្ញា ទំលាយរឿងមួយ អានចប់ គ្រប់គ្នានឹងភ្ញាក់ ដោយប្រាប់ថា “ជឿលើនិស្ស័យដែរឬទេ?​ តែខ្ញុំជឿ…ពីមុនជាមនុស្សដែលមិនស្គាល់គ្នា​ បន្តិចក្រោយមកក៏…”

ទស្សនិកជនមិនតិចនាក់ទេ ប្រហែលជានៅចាំ កញ្ញា កែវ សុបញ្ញា នោះ ដែលជាអតីតបេក្ខនារី ធ្លាប់ចូលប្រឡងក្នុងកម្មវិធីប្រលងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រហូតកាលទី១ នាថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៤ ហើយកាលនោះ បញ្ញា បានលើកយកបទ ពិន្ទុ១០០ មកធ្វើការប្រកួត។

ស្រាប់តែមកដល់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ កែវ សុបញ្ញា រកឃើញគូអនាគតហើយ ដោយសម្រេចចិត្តចូលរោងភ្ជាប់ពាក្យ ជាមួយបុរសសង្ហាម្នាក់ ឈ្មោះ ប៉ាល់ ប៉ោស៊ាង មើលទៅសមគ្នាខ្លាំងណាស់។

ក្រោយភ្ជាប់ពាក្យ បញ្ញា ទំលាយរឿងមួយប្រាប់ អានចប់ពិតជាភ្ញាក់ ដោយប្រាប់ថា “និស្ស័យ? ជឿលើនិស្ស័យដែរឬទេ? តែខ្ញុំជឿ…ពីមុនជាមនុស្សដែលមិនស្គាល់គ្នា បន្តិចក្រោយមកក៏ ស្គាល់គ្នាធម្មតា ហេីយក៏ស្គាល់កាន់តែជិតស្និទ រហូតចាស់ទុំ ទាំងសងខាង ស្គាល់ពួកយេីងទាំងពីរដូចគ្នា។

នេះជានិស្ស័យ ស្នេហាជាតម្រូវការនៃបេះដូង រវាងមនុស្សពីរនាក់ មិនចាំបាច់ចិត្តដូចគ្នា ការងារដូចគ្នា ឬមកពីកន្លែងតែមួយនោះទេ ទោះបីនៅឆ្ងាយគ្នា មិនស្គាល់គ្នាក៏បេះដូងរត់ត្របាញ់ រកផ្លូវទៅជួបគ្នាដែរ។

ស្នេហា ឬចំណងប្រាំប្រការ មិនមែនចាំតែខ្ញុំម្នាក់ ឬគាត់ម្នាក់នោះទេ តែត្រូវចូលរួមទាំងសងខាង។ ស្នេហាគឺជាការរង់ចាំ ចាំកាន់តែយូរក៏កាន់តែបានជួបមនុស្សដែលបេះដូងកំពុងស្វែងរកដូចគ្នា។ “។

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២១ បញ្ញា បានបន្ថែមថា “អូនដេញបងមិនទៅ អូនមិននៅបងតាមរក…ទីបំផុតពួកយើងក៏មានថ្ងៃនេះ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖