ស្រស់ស្អាត និងសមគ្នាណាស់! ផ្ទុះ​ការចា​ប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ គូស្នេហ៍វ័យក្មេងមួយគូ ភ្ជាប់ពាក្យជាមួយគ្នា, គេឆ្ងល់រឿងនេះពេក ទីបំផុត ខាងប្រុសចេញមុខបញ្ជាក់ហើយ ដោយប្រាប់ថា…(មានរូបភាពច្រើន)

កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនមានការចាប់អារម្មណ៍ ក្រោយឃើញគូស្នេហ៍វ័យក្មេងមួយគូសម្រេចចិត្តកាន់ដៃគ្នា ចូលរោងភ្ជាប់ពាក្យជាផ្លូវការហើយ។ ក្នុងនោះក៏មានអ្នកឆ្ងល់ថា ពួកគាត់នៅក្មេងណាស់ រកលុយមកពីណាបានលឿនម្ល៉េះ។

ដោយមិនចាំយូរឡើយ ខាងប្រុសក៏បានចេញបកស្រាយ ច្បាស់ៗ កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ ថា “មុននឹងពួកខ្ញុំសម្រេចចិត្តថា ភ្ជាប់ពាក្យហ្នឹង មិនមែនស្រលាញ់គ្នា 2-3 ខែទេ ពួកខ្ញុំស្រលាញ់គ្នា ជិត3ឆ្នាំហើយ

អ្នកស៊ែររូបខ្ញុំថ្ងៃ « ភ្ជាប់ពាក្យ » ម្នាក់ៗថា ពួកខ្ញុំនៅក្មេងៗណាស់ រកលុយមកពីណាលឿនម្ល៉េះ ហើយអ្នកខ្លះទៀតថា វ័យកំពុងសិក្សា នៅមានច្រើនទៀត…

ខ្ញុំចង់សួរទៅអ្នកដែលថាអោយខ្ញុំវិញ តើអ្នកមានដឹងពី អាយុរបស់ពួកខ្ញុំហើយឬនៅ ? តើអ្នកមានដឹងថា ពួកខ្ញុំមានចំណូលប៉ុន្មានហើយ សល់អ្វីខ្លះហើយ មានសុំលុយពីអ្នកមានគុណចាយដែរទេ … ?

អ្នកដែលថាអោយពួកខ្ញុំមួយចំនួនហ្នឹង ស្រួលមិនស្រួល នឹងគ្មានការងារច្បាស់លាស់ផង ចំណូល និងចំណាយ ក៏មិនច្បាស់ផង មើលទៅ « ថាមិនចង់ផុសទេ តែឃើញច្រើនពេក »”។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖