អីយ៉ា ឆ្លៀតពេលទំនេរ អូន ចាស្មីន កូនស្រី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់ប៉ុន្មានបទនេះឡើងប្លែក ពិសេសឆ្ងាញ់ត្រង់លេងកាយវិការទឹកមុខហ្នឹងហ្មង, ម្នាក់ៗគ្រឺតពេក ចូល comment ព្រាត ថា…(មានវីដេអូ)

មហាជនជាច្រើន ក៏ដូចជាពុកម៉ែបងប្អូន មិនតិចនាក់ទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន អូន ចាស្មីន ( Jasmine) កូនស្រី សំណព្វចិត្ត របស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ។

ដោយកន្លងទៅ ចាស្មីន តែងតែធ្វើឲ្យ បងប្អូននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈ ធ្វើកាយវិការតាមបទចម្រៀង និង ថតលេងកម្សាន្ត ជាហូរហែ នៅក្នុងហ្វេសប៊ុករបស់ខ្លួន អមជាមួយ ទឹកមុខ កាយវិការ លេងពាក្យសំដី មើលហើយ ពិតជាគួរឲ្យគ្រឺតណាស់។

តែលើកនេះវិញ ដឹងតែប្លែកហ្មង ព្រោះ ចាស្មីន ច្រៀងដោយផ្ទាល់តែម្តង ដោយដាក់ប៉ុន្មានបទនេះ ប្លែកណាស់ ជាពិសេស ពូកែលេងកាយវិការ ទឹកមុខ មើលរួច ធ្វើឲ្យគ្រប់គ្នា គ្រឺតណាស់។

ដល់ថ្នាក់អ្នកខ្លះបានចូល comment ទៀត ថា ៖ ចាស្មីនធំឡើងធ្វើជាអ្នកចម្រៀង, She so cute and smart, មានដុងណាស់ក្មួយ, ស្អាតណាស់ក្មួយស្រី, មុខដូចប៉ាៗណាស់, មានក្ដីសុខណាស់គួអោយស្រលាញ់,

ច្រៀងដូចតារាអាជីពណាស់, ប្អូនច្រៀងពីរោះណាស់, គួអោយស្រលាញ់ណាស់ ក្មួយស្រី មុខដូចប៉ាណាស់, ចេះនិយាយអង់គ្លេសឡើងឡូយ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖