កម្រឃើញណាស់ ! អីយ៉ា ស្ងាត់ៗ គង់ ចាន់ស្រីមុំ និងស្វាមី រៀបចំពិធីរៀបរាមខ្នេីយ បាត់ រួចប្រាប់យ៉ាងខ្លីថា…(មានរូបភាពច្រើន)

អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជាយើង ហើយក្រោយរៀបការ តារាស្រីរូបនេះ កំពុងសាងក្តីសុខជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេសមានសំណព្វចិត្តម្នាក់ ឈ្មោះម៉ូម៉ូ ហ្នឹងហ្មង។

ក្នុងនោះ បើទោះបីជា រវល់ក្នុងការងារ និងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ ក៏ ស្រីមុំ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាសម្រាប់គ្រួសាររបស់ខ្លួន ដោយតែងតែ នាំ ម៉ូម៉ូ ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ញឹកញាប់មែនទែន។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ គង់ ចាន់ស្រីមុំ រៀបចំពិធីមួយនេះ រួចប្រាប់យ៉ាងខ្លីថា

“ប៉ាប៉ា ម៉ាមី មនមករៀបចំពិធីរៀបរាមខ្នេីយ ម្តងទៀត តែកុំមេីលកាទ្រីតនកណ្តាលដូចជាសប្បាយក្អាកក្អាយដល់ហេីយ នាងខ្ញុំនិងក្រុមគ្រួសារសូមអរព្រះគុណ លោកបង ថុងរី ដែលបានដេញយកថ្ងៃល្អ វេលាល្អ គឺថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៤:៣៣នាទី ព្រឹកជូនដល់គ្រួសារនាងខ្ញុំ”។

ហ្វេនៗឃើញភ្លាម ចូល comment ព្រា ថា ៖ ក្តីសុខខ្លាំងណាស់, មើលមុខចែម៉ូម៉ូ ឡើងសប្បាយ, តែប៉ុណ្ណឹងធុយធុយកើតទាន់ Mummy Dady រៀបការហើយ, អត់ទាន់សាមុងងើបពីដេកផង គេរៀបពីធីហើយ បាត់, ម៉ូម៉ូសំណាងដល់ហើយបានឃើញប៉ាម៉ាក់រៀបការ។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពខាងក្រោមនេះ ទំាងអស់គ្នា ៖