ផ្ទុះការស៊ែរជិត 9ពាន់ដង ក្រោយឃើញរូបភាព ពេជ្រ សូលីកា ឈរក្បែរស្វាមី បង្ហាញស្នាមញញឹម ដល់ថ្នាក់ ហ្វេនៗ ចូល comment ព្រាត ថា “នៅពីក្រោយខ្នងបុរសជោគជ័យ តែងមាន…” (មានរូបភាពច្រើន)

អ្នកគាំទ្រភាគច្រើន ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាន តារាចម្រៀងស្រី ដែលមានសម្រស់ស្រស់ស្អាត វ័យក្មេង គឺ ពេជ្រ សូលីកា នោះ។ ស្ទើរតែគ្រប់បទ របស់ សូលីកា នៅតែឆក់យកបេះដូងអ្នកស្តាប់មកទល់ពេលនេះ។

បច្ចុប្បន្ន តារាស្រីរូបនេះ កំពុងសាងក្តីសុខ ជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេស គឺមានកូនប្រុសសំណព្វចិត្តម្នាក់ឈ្មោះ ហង្ស អ៊ារី វ៉េនស្ដេ ដែលបានសម្រាលកាលពី ១៦ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ។

ចំណែកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ ពេជ្រ សូលីកា បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងនោះ មានរូបភាពមួយសន្លឹក ដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយគិតត្រឹកថ្ងៃ ១១ ខែកក្កដា ឆ្នាំ ២០២១ នេះ មានគេចែករំលែកតគ្នាជិត ៩ ពាន់ដង បាត់ទៅហើយ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។

រូបនេះបង្ហាញពីសកម្មភាព អ្នកនាង ពេជ្រ សូលីកា ឈរក្បែរស្វាមី លាយឡំស្នាមញញឹម ហាក់បង្ហាញអារម្មណ៍ថា “អូនពិតជាមានមោទកភាពខ្លាំងណាស់ចំពោះបង”។

មិននៅសុខឡើយ ក្រោយឃើញរូបនេះ សូម្បីតែហ្វេនៗជាច្រើនរបស់ ពេជ្រ សូលីកា ក៏បានចូល comment ព្រាត ផងដែរថា៖ នៅពីក្រោយខ្នងបុរសជោគជ័យ តែងមានស្រ្តីជាទីជ្រោមជ្រែង, អូននិងនៅពីក្រោយបងឈរមើលភាពជោគជ័យរបស់បង, អូននៅពីក្រោយបងចាំលើកទឹកចិត្ដបងគ្រប់ពេលមិនថាបងជោគជ័យឬក៏បរាជ័យ,

សមសួនណាស់បងពេជ្រ, ផ្ញើអត្ថន័យនៃរូបភាពនេះ ទៅកាន់មនុស្សប្រុសដែលខ្ញុំស្រលាញ់ មិនថាមានរឿងអ្វីក៏ដោយ ខ្ញុំនឹងនៅក្បែរ និងនៅពីក្រោយចាំលើកទឹកចិត្តអ្នករហូត, បុរសជោគជ័យតែងតែមាន នារីល្អនៅពីក្រោយ។

ព្រមទំាងនៅមាន comment ជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់ សុទ្ធសឹងបង្ហាញពីក្តីរំភើបជំនួសម្ចាស់រូប។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖