ចេះអើយចេះ ! មើលវីដេអូនេះរួច បានដឹងថា “ហ៊ីម៉ា” ស្រឡាញ់ ឆ្កែមុខជ្រួញខ្លាំងប៉ុណ្ណា ចេះការពារ ខ្លាចគេធ្វើបាបពួកម៉ាក, មើលរួច គ្រប់គ្នា ទំលាយអារម្មណ៍ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅថ្មីៗនេះ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកមិនតិចនាក់ទេ បង្ហាញក្តីរំភើបស្ទើរហោះ ក្រោយទទួលដំណឹងថា សម្តេចតេជោ ហ៊ុន សែន លោកបានសម្រេច អនុញ្ញាតឱ្យម្ចាស់ យកសត្វតោ “ហុីម៉ា” ទៅចិញ្ចឹមវិញ។

ត្រឡប់មកដល់ផ្ទះវិញ ម្ចាស់តោ ទំលាយពាក្យក្នុងចិត្ត ទំាងស្នាមញញឹម  និងអរគុណចំពោះ សម្តេចតេជោ និង បងប្អូនទាំងអស់គ្នា ដែលបានជួយ និងអាណិតដល់សត្វតោ។

ងាកមើល “ហ៊ីម៉ា” វិញ ពិតស្រស់ស្រាយ ហាក់សប្បាយចិត្តខ្លាំងណាស់ ពេលគេមករស់នៅផ្ទះវីឡារបស់គេវិញ។

នៅមិនទាន់អស់ទេ ម្សិលម៉ិញនេះ នាយប់ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ គេឃើញម្ចាស់រូបនេះ បានបង្ហោះវីដេអូមួយពីសកម្មភាព សត្វតោ និងឆ្កែមុខជ្រួញរបស់ខ្លួន មើលរួច បានដឹងថា “ហ៊ីម៉ា” ស្រឡាញ់មិត្តភក្តិគាត់ខ្លាំងប៉ុណ្ណា ចេះការពារ យកចិត្តទុកដាក់ ខ្លាចគេធ្វើបាប ឆ្កែមុខជ្រួញ។

ឃើញហើយ ធ្វើឲ្យ គ្រប់គ្នាបង្ហាញអារម្មណ៍ថា ៖ គួរឱ្យស្រឡាញ់ណាស់ ហ៊ីម៉ា, គេជួយគ្នា, ស្រលាញ់អាជ្រួយពេញបេះដូង, មិត្តល្អ, ហ៊ីម៉ា ខ្លាចអាជ្រួញលង់ទឹក, មើលទៅស្រលាញ់គ្នាបាត់គ្នាមិនបាន, ចេះនោះចេះ។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖