មើលរួច អាណិតខ្លោចចិត្ត ! ចំថ្ងៃខួបកំណើត សុវណ្ណ ដាវីកា, លោក សុវណ្ណ រិទ្ធី បានត្រឹមកាន់នំខេក និងជូនពរពីចម្ងាយ រួចពោលពាក្យ ទំាងអួលដើមក ថា…(មានវីដេអូ)

សូមរំលឹកឡើងវិញបន្តិចផងដែរ កាលពីយប់ ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ភរិយាលោក សុវណ្ណ រិទ្ធី បានកាន់តាំងតោ មកកាប់ឡាន របស់លោក សុវណ្ណ រិទ្ធី ដែលចតមុខផ្ទះ ឡើងខ្ទេចកញ្ចក់ ស្តុបក្រោយ និងកន្លែងផ្សេងៗទៀត ដោយចោទលោក សុវណ្ណ រិទ្ធី ថា កំពុងលួចលាក់មានស្រី។

ក្រោយមកបន្តិច គេឃើញ អ្នកទំាងពីរបានទំលាយភស្តុតាង និងអារម្មណ៍ឈឺចាប់រៀងៗខ្លួន ស្តាប់ហើយ ធ្វើឲ្យ មហាជនជាច្រើនកើតក្តីអាណិតដល់អ្នកទំាងពីរយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា អ្នកទំាងពីរមានកូនស្រី ២នាក់ ដោយកូនស្រីច្បងមានឈ្មោះ សុវណ្ណ ដាវីកា និងកូនស្រី ទី២ ឈ្មោះ សុវណ្ណ បញ្ចាព័រ ។

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១ ចំថ្ងៃខួបកំណើត សុវណ្ណ ដាវីកា គេឃើញ លោក សុវណ្ណ រិទ្ធី បានត្រឹមកាន់នំខួប និងជូនពរពីចម្ងាយថា

“Happy birthday day កូនស្រីមាសឪពុក សុវណ្ណ ដាវីកា ពុកសង្ឃឹមថា ម៉ាក់កូនបានឃើញវីដេអូនេះរួច គាត់នឹងអនុញ្ញាតអោយកូនទាំង២នាក់មកលេងប៉ាៗផង”។

លោក សុវណ្ណ រិទ្ធី បានពោលពាក្យបន្ថែមទំាងអារម្មណ៍នឹកកូនថា “រីករាយថ្ងៃខួបកំណើត កូនស្រី សុវណ្ណ ដាវីកា ថ្ងៃនេះប៉ាសុំជូនពរកូន ឲ្យសុខភាពល្អ សំណាងល្អ ជាពិសេសធំឡើង កូនត្រូវតែឆ្លាតវៃណា កូនណា ហើយធ្វើជាពលរដ្ឋល្អ និងជាមនុស្សល្អ នៅក្នុងសង្គមជាតិរបស់យើង កូនត្រូវតែរៀនពូកែណា កូនណា ប៉ាសង្ឃឹមថាម៉ាក់របស់កូនបានមើលវីដេអូនៅតាមរយៈ TikTok នេះ

គាត់នឹង អនុញ្ញាតិឲ្យកូនទំាងពីរនាក់ មកលេង ប៉ាៗ, ប៉ាៗចង់មើលថែកូនណាស់កូន ប៉ាៗចង់ដេកឱបកូន ហើយប៉ាៗពិតជានឹកកូន ខ្លាំងមែនទែន…, ហើយប៉ាៗនឹងប្រឹងក្រោកឈរឡើងវិញដើម្បីកូនស្រីទំាងពីរនាក់ ។”។

ដើម្បីជ្រាបកាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖