ទេសភាពស្អាតណាស់ ! គ្រប់គ្នាភ្ញាក់ព្រឺត ក្រោយឃើញ ស្រីអូន និងស្វាមី ជិះសុទ្ធតែ ឧទ្ធម្ភាគចក្រ បាចគ្រាប់កូនឈើ នៅភ្នំឱរ៉ាល់ ដល់ថ្នាក់លាន់មាត់ថា…(មានវីដេអូ)

កាលពីម្សិលម៉ិញនេះ នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ស្រីអូន បានបង្ហោះរូបភាពមួយសន្លឹក រួចប្រាប់ថា “សូមអោយលោកតា លោកយាយ នៅភ្នំឱរ៉ាល់ជួយអោយព្រឹត្តិការណ៍ នៃការដាំកូនឈើ នៅថ្ងៃស្អែកបានជោគជ័យផង

សូមអោយកូនឈើលូតលាស់បានល្អ ហើយនាងខ្ញុំនៅតែបន្ដ បង្កើតសកម្មភាពនានា ដែលអាចផ្ដល់ចំណូល ដល់ពុកម៉ែបងប្អូន នៅតំបន់ឱរ៉ាល់ សង្ឃឹមថាបងប្អូនចូលរួមទាំងអស់គ្នា”។

ដូចបានសន្យា នាថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ស្រីអូន និងស្វាមី បាននាំគ្នាជិះ ឧទ្ធម្ភាគចក្រ បាចគ្រាប់កូនឈើ។ ក្នុងនោះផងដែរ ស្វាមី របស់ ស្រីអូន បានភ្ជាប់សារខ្លីមួយថា “ការបាចគ្រាប់កូនឈើ ៤០ ម៉ឺនគ្រាប់ ថ្ងៃ ៩ ខែ កក្កដា នៅឱរ៉ាល់ ពីលើយន្តហោះកន្ទុំរុយ”។

ឃើញបែបនេះ ធ្វើឲ្យ គ្រប់គ្នាភ្ញាក់ព្រឺត រួចចូល comment ថា ៖ ជូនពរបងប្រុសស្រី ទទួលបានជោគជ័យ ក្នុងបេសកម្មមួយនេះ, Really proud of your family, សែនស្រលាញ់ idol ទាំងព្រម, គ្រាន់តែមើល ក៏រំភើបតាមដែរ មេ, ទេសភាពស្រស់ស្អាតណាស់។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពបាចគ្រប់កូនឈើទំាងអស់គ្នា ៖