ក្តៅចិត្តភរិយាយ​កតាំ​ង​តោ​កា​ប់ឡាន, អត់ចាំយូរទេ ទីបំផុត លោក សុវណ្ណ រិទ្ធី ដាច់ចិត្តទំលាយភស្តុតាងមួយនេះ ចេញហើយ នោះគឺ…(មានវីដេអូ)

កាលពីយប់ម៉ិញនេះ នាថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ភរិយាលោក សុវណ្ណ រិទ្ធី បានកាន់តាំងតោ មកកាប់ឡាន របស់លោក សុវណ្ណ រិទ្ធី ដែលចតមុខផ្ទះ ឡើងខ្ទេចកញ្ចក់ ស្តុបក្រោយ និងកន្លែងផ្សេងៗទៀត ដោយចោទលោក សុវណ្ណ រិទ្ធី ថា កំពុងលួចលាក់មានស្រី។

ភ្លាមៗនោះ ធ្វើឲ្យ លោក សុវណ្ណ រិទ្ធី ទ្រាំលែងបានហើយ ក៏ដាច់ចិត្ត លក់ឡាននេះចេញហើយ។ ក្នុងនោះលោក រៀបរាប់ទំាងទឹកភ្នែកប្រាប់ទៀតថា ៖

តាំងពីខ្ញុំនៅក្នុងគុគ គាត់ឈ្លោះដណ្តើមតែឡាននេះទេ មិនមែនខ្ញុំមិនឲ្យប្រពន្ធទេ ខ្ញុំឲ្យបងប្អូន តែគាត់សប្បាយ សប្បាយជាមួយមិត្តភក្តិគាត់រហូត បងប្អូនបើកមើលទៅ ទំាងហ្វេសប៊ុក ទំាង TikTok តើខ្ញុំដែលមានរូបសប្បាយដូចគាត់អត់ ខ្ញុំនៅតែផ្ទះទេបងប្អូន….។

ដេកលេងលក់ ដោយសារតែទ្រាំលែងបានចំពោះទង្វើររបស់ភរិយា ធ្វើឲ្យ លោក សុវណ្ណ រិទ្ធី ចេញមុខ Live វីដេអូ តាំងពីម៉ោងជាង ២ ទៀបភ្លឺ ចូលថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២១ នេះថា

“ខ្ញុំដេកយំរាល់ថ្ងៃ ខ្ញុំដេកយំនឹកកូនណាស់ បងប្អូនដឹងហើយថាខ្ញុំស្រឡាញ់កូន ខ្ញុំធ្លាប់មានកូនប្រឡែង ខ្ញុំមិនដែលចង់ដើរដល់ចំណុចហ្នឹងទេបងប្អូន ប៉ុន្តែវាមានរឿងច្រើនដែលបងប្អូនអត់ដឹង”។

កាន់តែក្តៅគគុគថែមទៀតនោះ លោកបានបង្ហាញភស្តុតាងមួយចំនួន ពីសកម្មភាពភរិយាលោក បានទៅចូលរួមក្នុងកម្មវិធីផ្សេងៗយ៉ាងសប្បាយរីករាយ និងទៅដើរលេងជាមួយបុរសផ្សេងទៀតនៅតាមខេត្ត ខណៈពេលលោកកំពុងជាប់នៅក្នុងពន្ធនាគារនៅឡើយ។

លោកប្រាប់បន្តថា ភរិយាលោក ដើរលេងផឹកស៊ីចូលក្លឹប សឹងតែរាល់យប់ជាមួយមិត្តភក្តិ និងមានរឿងជាច្រើនទៀត គ្រប់គ្នាពិតជាមិនធ្លាប់ដឹង។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖