អីយ៉ា ខួបកំណើត ម៉ូម៉ូ ឆ្នាំនេះ គង់ ចាន់ស្រីមុំ និងស្វាមី នាំកូនស្រី ដាក់មួយឈុតនេះ ឡើងប្លែក រួចពោលពាក្យ បែបនេះ ទៀតថា…(មានរូបភាពច្រើន)

អ្នកនាង គង់ ចាន់ស្រីមុំ គឺជាតារាសម្តែងដ៏ល្បីឈ្មោះម្នាក់នៅក្នុងប្រទេសកម្ពុជាយើង ហើយក្រោយរៀបការ តារាស្រីរូបនេះ កំពុងសាងក្តីសុខជាមួយគ្រួសារដ៏តូចមួយរបស់ខ្លួន ពិសេសមានសំណព្វចិត្តម្នាក់ ឈ្មោះម៉ូម៉ូ ហ្នឹងហ្មង។

ក្នុងនោះ បើទោះបីជា រវល់ក្នុងការងារ និងមុខជំនួញខ្លាំងប៉ុណ្ណាក៏ដោយ ក៏ ស្រីមុំ មិនដែលភ្លេចឡើយ ក្នុងការផ្តល់ពេលវេលាសម្រាប់គ្រួសាររបស់ខ្លួន ដោយតែងតែ នាំ ម៉ូម៉ូ ទៅលំហែកាយ តាមទីកន្លែងជិតឆ្ងាយ ញឹកញាប់មែនទែន។

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ ចំថ្ងៃខួបកំណើត ម៉ូម៉ូ គេឃើញ គង់ ចាន់ស្រីមុំ បានធ្វើកម្មវិធីតូចមួយឲ្យ មើលទៅពិតជាប្លែកភ្នែកណាស់ អមដោយការស្លៀកពាក់ យ៉ាងស្រស់ស្អាត ទាក់ភ្នែកជាខ្លាំង។

ស្រីមុំ បានភ្ជាប់សារខ្លីមួយថា “សូម្បីតែថ្ងៃខួបចែ សុំត្រឹមត្រូវមួយថ្ងៃ ក៏មិនបាន ធុយធុយ អើយ Happy birthday my life អរគុណកូន ដែលចូលមកបន្ថែមសេចក្តីមកកាន់ជីវិតម៉ាមី ប៉ាប៉ា ម៉ាមីសូមអោយកូនឆ្លាត ពូកែ សុខភាពល្អ មានតែអ្នកស្រលាញ់ និងចូលចិត្តរហូតទៅ”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាពស្អាតៗខាងក្រោមនេះ ក្នុងថ្ងៃខួបកំណើត ម៉ូម៉ូ ទំាងអស់គ្នា ៖