ឃើញបងប្អូន មកលេងច្រើន និងស្និតស្នាលជាមួយ “ហ៊ីម៉ា” ខ្លាំងពេក ធ្វើឲ្យ ម្ចាស់តោ បង្ហាញអារម្មណ៍ បែបនេះ ថា….(មានវីដេអូ)

កាលពីថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើនសម្តែងក្តីរំភើបយ៉ាងខ្លាំង ជំនួសម្ចាស់តោ ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានសម្រេច អនុញ្ញាតឱ្យម្ចាស់ យកសត្វតោ “ហុីម៉ា” ទៅចិញ្ចឹមវិញ។

ដោយមិនចាំយូរឡើយ ម្សិលម៉ិញនេះ នាថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ម្ចាស់រូបនេះ បានយកឡានទៅដឹកតោរបស់ខ្លួននៅភ្នំតាម៉ៅ គ្រាន់ទៅដល់ភ្លាម គេឃើញ សត្វតោនេះហាក់បង្ហាញក្តីសប្បាយចិត្តយ៉ាងខ្លាំង។

ត្រឡប់មកដល់ផ្ទះវិញ ម្ចាស់តោ ទំលាយពាក្យក្នុងចិត្ត ទំាងស្នាមញញឹម  និងអរគុណចំពោះ សម្តេចតេជោ និង បងប្អូនទាំងអស់គ្នា ដែលបានជួយ និងអាណិតដល់សត្វតោ។

ចំណែកម្សិលម៉ិញនេះ នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ គេឃើញ ម្ចាស់ “ហ៊ីម៉ា” បានបង្ហោះរូបភាពប៉ុន្មានសន្លឹក រួចប្រាប់យ៉ាងខ្លី ថា ៖

“រយៈពេល២ថ្ងៃនេះ មានបងប្អូនជាច្រើន បានមកលេង ហ៊ីម៉ា ប៉ុន្តែខ្ញុំសង្ឃឹមថា បងប្អូននៅតែបន្តការពារ និងអនុវត្តវិធានការ ៣ការពារ ៣កុំ អោយបានភ្ជាប់ជានិច្ច ជៀសវាងជំងឺនេះរីករាលដាល់កាន់តែខ្លាំង ធ្វើអោយថ្នាក់ដឹកនាំពិបាក ហើយសង្ឃឹមថា

ពេលដែលបងប្អូនមកលេង ហ៊ីម៉ា ត្រឹមមើល និងថតបានហើយ កុំលេងស្និតស្នាលពេក ជៀសវាងការពារខ្លាចមនុស្សច្រើនធ្វើអោយវាភ័យអាចមានបញ្ហាផ្សេងៗ ដែលយើងមើលមិនឃើញអាចកើតឡើង។”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖