លទ្ធផលចេញហើយ ! ទីបំផុត ក្រសួងវប្បធម៌ បញ្ជាក់ពីការសាងសង់ប្រាសាទថ្ម នៅខេត្តបុរីរម្យ ប្រទេសថៃ ហើយ ក្រោយចុះស្រាវជ្រាវ និងប្រមូលព័ត៌មាន ដោយប្រាប់ ច្បាស់ៗ ថា…

ប៉ុន្មានថ្ងៃនេះ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ជាច្រើន ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយដឹងថាថៃ កំពុងសាងសង់ ប្រាសាទមូយ លើទឹកដី ខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលមានរូបរាងស្រដៀងប្រាសាទអង្គវត្ត របស់ខ្មែរតែម្តង។ ហើយរឿងនេះ ធ្វើឲ្យ ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ផ្ទុះប្រតិកម្មយ៉ាងខ្លាំង។

ដល់ថ្នាក់មានអ្នកខ្លះ បង្ហាញអារម្មណ៍ថា ៖  Copy តាំងពីបង្កើតប្រទេសដំបូង រហូតដល់បច្ចុប្បន្ន ពួកគ្មានមាយាទ ស្រឡាញ់ណាស់ អារបស់គេហ្នឹង អង្គវត្ត ត្រូវមានតែមួយគត់ គ្មានពីរលើលោកទេ,

តាំងពីដូនតាមក គ្មានអ្វីដែលជារបស់ខ្លួនទេអី បែបចាំតែលួចគេទេ មើលទៅ,  ប្រាសាទអង្គរវត្ត ជារបស់ខ្មែរយើង។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២១ ខាង ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីប្រកាសព័ត៌មានមួយពាក់ព័ន្ធរឿងនេះហើយ។

ក្រសួងវប្បធម៌លេីកឡេីងថា តាមរយៈការបំភ្លឺ ព្រះចៅអធិការបញ្ជាក់ថា ការសាងសង់នេះមិនបានចម្លងប្លង់ឫសាងសង់តាមរចនាបទស្ថាបត្យកម្មដូចគ្នានឹងប្រាសាទណាមួយក្នុងប្រទេសកម្ពុជាឡេីយ គឺសង់តាមគំនូសប្លង់ ប្រាសាទដែលមានក្នុងតំបន់នោះ។

ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីប្រកាសព័ត៌មានដូចបានភ្ជាប់ជូនខាងក្រោមនេះ ទំាងអស់គ្នា៖