ទោះមានរឿងអ្វីក៏ដោយ ក៏ស្វាមី ចែកា អត់តបអ្វីទំាងអស់ បានត្រឹមបង្ហោះរូបមួយសន្លឹកនេះ រួចទំលាយអារម្មណ៍ ពិត ថា “បេះដូងថ្លើមប្រម៉ាត់ ខ្វះមួ​យ…” (មានវីដេអូ)

 

បានចូលរោងការហើយ ជាមួយបុរសសង្ហាម្នាក់ ឈ្មោះ ហុង មានុន ដោយមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយក្តីសប្បាយរីករាយ គ្រប់គ្នា។

ស្រាប់តែថ្មីៗនេះ គេឃើញ ចែកា បង្ហូរទឹកភ្នែកសស្រាក់ រៀបរាប់ពីការឈឺចាប់របស់ខ្លួន ដោយសារស្វាមី លួចមាននារីលួចលាក់ខាងក្រៅម្តងទៀត។

ទោះមានរឿងអ្វីក៏ដោយ ក៏ស្វាមី ចែកា មិនបានតបត អ្វីទំាងអស់ តាមត្រឹមតែបង្ហោះរូបភាពមួយសន្លឹក នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ រួចទំលាយអារម្មណ៍ពិតក្នុងចិត្តថា “បេះដូងថ្លើមប្រម៉ាត់ ខ្វះមួយគាំងងាប់យាយមែនMo Lika Nun Chan monita – នុណ ច័នម៉ូនីតា”។

 

 

ក្រោយឃើញបែបនេះ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ភ្លាមៗថា ៖ ត្រូវគ្នាវិញទៅអូន, ចេះលួងទៀតប្រូ, ត្រូវគ្នាវិញទៅបង។ ព្រមទំាងនៅមានការលើកឡើងជាច្រើនទៀត សុទ្ធសឹងបង្ហាញពីអារម្មណ៍ ចង់ឲ្យអ្នកទំាងពីរត្រូវគ្នាវិញ ព្រោះតែអាណិតកូននៅតូច។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់ ចែកា ធ្លាប់រៀបរាប់ប្រាប់ ពីបញ្ហាក្នុងគ្រួសាររបស់គាត់ ៖