សម្ដេចតេជោបាន សម្រេចឱ្យម្ចាស់តោនោះយកទៅតោចិញ្ចឹមវិញក្រោយមានការសំណូមពរពីមហាជន

 

នៅថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ២០២១ នេះ យោងតាមប្រភព BTV Cambodia បានឱ្យដឹងថា ៖ សម្ដេចតេជោបាន សម្រេចឱ្យម្ចាស់តោនោះយកទៅតោចិញ្ចឹមវិញក្រោយមានការសំណូមពរពីមហាជន

~

~

សត្វតោមួយក្បាលដែរបានដកហូតពីម្ចាស់ជនជាតិចិនទៅដាក់នៅសួនសត្វភ្នំតាម៉ៅកាលពីពេលថ្មីៗកន្លងទៅ ពេលនេះត្រូវបានសម្ដេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមនៅផ្ទះវិញហើយ ដោយសារតែសត្វតោមួយក្បាលនេះមិនព្រមសុីអាហារ និងមានការសំណូមពរយ៉ាងច្រើនពីមហាជន។ នារាត្រីថ្ងៃទី ៤ កក្កដា ឆ្នាំ២០២១ នេះ សម្ដេចបានបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកថា៖

~

«ក្រោយក្តាប់បានរឿងសត្វតោ។ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មនិងបានឯកភាពគ្នាថាអនុញ្ញាតិឱយម្ជាស់យកទៅចិញ្ចឹមវិញក្នុងលក្ខ័នម្ចាស់ត្រូវធ្វើទ្រុងឱយបានត្រឹមត្រូវដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះនិងអ្នករស់នៅជិតខាង។អរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ៕»

~

~