មិនធម្មតា! ក្រោយឧកញ៉ា ម៉ែរួយ និងលោកគ្រូចេះហៅភ្លៀងធ្វើជាទីប្រឹក្សាសម្ដេចសង្ឈ ស្រាប់តែលោក ម៉ៃ សុគន្ធ បានចេញមកបង្ហោះសារយ៉ាងចាក់ដោតអារម្មណ៍ថា

ថ្មីៗនេះបើយោងទៅតាមគណនីហ៊្វេសប៊ុក របស់ ម៉ែ រួយ បានបង្ហោះជាមួយនិងសារដ៏រីករាយថា: ក្នុងថ្ងៃដ៏នក្ខត្តឫក្សនេះ! នាងខ្ញុំឧកញ៉ា ស្រី ណារួម ហៅមែរួយមានសេចក្ដីត្រេកអរ

និងអរព្រះគុណជាក្រៃលែងក្នុងឪកាសដែលសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់នាងខ្ញុំជាទីប្រឹក្សាផ្ទាល់ មានគោរម្យ៍ងារ ជានារីរិទ្ធិទេវីមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍នៃព្រះរាជាណាចក្រកម្ពុជា ។

ក្រោយមានការបង្ហោះ និងការតែងតាំងបែបនេះ នៅពេលនេះ លោក ម៉ៃ សុគន្ធ ដែលជាកំពូលមនុស្សខាងទស្សទាយបាល់នាពេលបច្ចុប្បន្ននេះក៏បានចេញមកបង្ហោះសារផងដែរថា៖

«គេចេះហៅភ្លៀង ⛈ហៅរន្ទះបាញ់⚡️🌪 គេចេះលក់ឡេរាំដាក់ហ្វេសបុក តិកតុក💃បានឡើងជាទីប្រឹក្សាសម្ដេចសង្ឈ ចុះខ្ញុំចេះទាយបាល់តាមផ្លូវក្នុងមាន់ដុត😈😂⚽️តើថ្ងៃណាទៅបានដល់វេនខ្ញុំទេ!»