រថយន្ត TACOMA បត់ចេញពីផ្លូវលំមិនប្រយ័ត្ន ត្រូវរថយន្ត CORORADO ជាន់ហ្វ្រាំងមិនទាន់ ជ្រុលបុកពេញទំហឹង (មានវីដេអូ)

រាជធានីភ្នំពេញ ៖ រថយន្ត COLORADO បុកជាមួយរថយន្ត TOYOTA TACOMA ដែលបត់ចេញពីផ្លូវតូច បណ្ដាលឲ្យរងការខូចខាតទាំងពីរគ្រឿង តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A មុខវិហារអ្នកតាចិនហុកតិច សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាម៉ោង០៩:០៥នាទីយប់ ថ្ងៃសៅរិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២១នេះ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មានខ្មែរណូតបានដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកកូរ៉ូរាដូ (COLORADO) ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2BE-8127 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ទល់មុខច្រកចូលវិហារលោកតាចិនហុកតិច ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកតូយ៉ូតាតាកូម៉ា (TOYOYA TACOMA) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AX-9884 បើកបត់ចេញពីច្រកផ្លូវលំ ខ្វះការប្រុងប្រយ័ត្ន ទើបធ្វើឲ្យរថយន្ត CORORADO ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹង បណ្ដាលឱ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំ តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ បង្កការភ្ញាក់ផ្អើលឡើងដល់បង្កការភ្ញាក់ផ្អើលឡើងដល់អ្នកដំណើរប្រទះឃើញ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលផងដែរ ។

បច្ចុប្បន្នក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចអាចផ្នែកចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានចុះមកបាញ់គំនូសនិងយករថយន្តទាំង២គ្រឿង ទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ផងដែរ៕