ប្លែកៗកុំចេះតែហ៊ាន! បែកគំនិត ដើរលក់ប័ណ្ណចាក់វ៉ាក់សាំង លទ្ធផលត្រូវសមត្ថកិច្ចក្របួចជាប់

នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២១ នេះ តាមរយៈ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សមត្ថកិច្ចនគរបាលក្រុងព្រះសីហនុ បានបញ្ជាដោយផ្ទាល់ឱ្យនាំខ្លួនជនសង្ស័យចំនួន ៦ នាក់ ករណីធ្វើសកម្មភាពទិញលក់ប័ណ្ណចាក់វ៉ាក់សាំង និង ទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំ.ងឺកូ.វីដ-១៩ ។

ពីប្រភពខាងលើឲដឹងថា សកម្មភាពរបស់ក្រុមខាងលើនេះ បានធ្វើសកម្មភាពលក់និងទិញ ប័ណ្ណចាក់វ៉ាក់សាំង និង ទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំ.ងឺកូ.វីដ-១៩ ជាទង្វើខុសច្បាប់ រដ្ឋបាលខេត្តនឹងចាត់ការទៅតាមនីតិវិធីច្បាប់ ។

គួរបន្ថែមផងដែរថា ប័ណ្ណចាក់វ៉ាក់សាំង និង ទម្រង់ពាក្យស្នើសុំចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំ.ងឺកូ.វីដ-១៩ កម្លាំងសត្ថកិច្ចនឹងយកទៅចែកជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និង ជនបរទេសដល់ផ្ទះដោយគ្មានការគិតថ្លៃឡើយ ។ មួយចំណែកទៀត ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី និង ជនបរទេស ក៏មិនត្រូវបានគិតថ្លៃផងដែរ ៕ ប្រភព ៖ រដ្ឋបាលខេត្តព្រះសីហនុ