មើលហើយឡើង រំភើបតាម ! ខួបកំណើត អ្នកនាង សុឹម សូលិកា ឆ្នាំនេះ គ្រប់ទឹកហ្មង លេងសុទ្ធតែទទួលបាន ប្រអប់អាថ៌កំបាំង ពីស្វាមី, ចាក់សោរបើកមើល ស្រាប់តែឃើញ…(មានវីដេអូ)

ពុកម៉ែបងប្អូន ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទស្សនានិកជន ភាគច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង សុឹម សូលិកា នោះ ដែលជាពិធីការិនី និងជាតារាសម្តែងស្រី ដ៏ល្បីឈ្មោះម្នាក់ ដែលទស្សនិកជនជាច្រើន មិនដែលមើលរំលង ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ មកដល់សព្វថ្ងៃនេះ។

ចំណែក នៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ ស្វាមី និងកូនស្រី បានរៀបចំកម្មវិធីខួបកំណើតតូចជាមួយជាលក្ខណៈគ្រួសារ ជូន អ្នកនាង ស៊ឹម សូលិកា មើលទៅសើចសប្បាយផ្អើលផ្ទះ។

រំភើបចិត្តពេក សូលិកា បានពោលពាក្យប៉ុន្មានម៉ាត់ថា “ថ្មីចែស… គ្រាន់តែដល់ម៉ោង 00.01AM ភ្លាម បានទទួលកាដូភ្លាមតែម្ដង No cake No flower No food មែនតើ Birthday ឆ្នាំនេះ

Surpriseហើយច៎ា ហើយពេញចិត្តទៀត សូមអរគុណម្ចាស់ជីវិតទាំងពីរ ដែលបានរួមសហការគ្នា យ៉ាងសម្ងាត់ ឆ្នាំនេះប្លែកមែន គេដាស់ជូនកាដូម៉ោង១ទាបភ្លឺ ។ ថ្ងៃអង្គារ ទី ២២ ខែ មិថុនា ឆ្នាំ ២០២១”។

នៅមិនទាន់អស់ទេ អ្នកនាង សុឹម សូលិកា ក៏បានទទួល ប្រអប់អាថ៌កំបាំងមួយទៀត ពីស្វាមី ផងដែរ ពេលចាក់សោរ បើកមើល ស្រាប់តែឃើញ សុទ្ធតែលុយដុល្លារ ទំាងដុំៗ មើលរួច ឡើងរំភើបតាម។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖