អ្នកក្បែរបន្ទប់ចេះតែឆ្ងល់! បុរសម្នាក់និងស្រីម្នាក់ចេះតែសំងំនៅក្នុងបន្ទប់ជាមួយគ្នា ដល់ពេលសមត្ថកិច្ចមកបើកទ្វាមើលស្រាប់តែឃើញពួកគេកំពុងតែ

តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តនិងមានការសម្របសម្រួល នីតិវិធី ពីលោកព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១

កម្លាំងជំនាញផ្នែ ក ប្រឆាំ ង គ្រឿង ញៀន ក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ឆ្នាំង ចុះបង្ក្រាបករណីរក្សាទុក ជួញ ដូរ សមគំនិត និងប្រើប្រាស់ ដោយខុសច្បាប់នូវ

សារធា តុ ញៀ ន មួយករណី នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។លោកហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ

ចំនួន២នាក់៖ ទី១. ឈ្មោះសុខ វិចិត្រ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត ប្រាកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារ ឆ្នាំង ក្រុង .ខេត្តកំពង់ឆ្នាំ (មុខសញ្ញាចា ស់ ធ្លាប់ជាប់ពន្ធនាគារ)។

ទី២. ឈ្មោះផាន់ សុធីតា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិ នពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុង.ខេត្តកំពង់ឆ្នាំង។ លោកហ៊ុល វាសនា បានឲ្យដឹងទៀតថា

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច ដកហូតបានវត្ថុតាងមួយចំនួនរួមមាន ថ្នាំ ញៀ ន ចំនួន៨កញ្ចប់ធំ ទូរ សព្ឌ័ ១គ្រឿង ម៉ូតូ ១គ្រឿង ឧបករណ៍វេចខ្ចប់ និង សម្ភារ:ប្រើប្រា ស់ ថ្នាំ ញៀ ន មួយចំនួនទៀតផងដែរ ។បច្ចុប្បន្នជនសង្ស័យកំពុង សាកសួយកចម្លើយ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ចាត់ការបន្តតាមនិតិវីធី ៕