ស្រីៗសូមប្រយ័ត្ន ក្រឡេកមើលតែមួយភ្លែតស្មានតែធម្មតា ប្រយ័ត្នមានគេបង្កប់កាមេរ៉ាដូចករណីនេះ…

មេតា្ដកុំស្ដាយថ្មអីជាពិសេសសម្រាប់ស្រីៗ សូមជួយស៊ែរចែកបើក្រឡេកមើលតែមួយភ្លែត វាហាក់បីដូចជាទំពក់សម្រាប់ថ្ពក់ខោអាវធម្មតាប៉ុណ្ណោះ ប៉ុន្តែការពិតវាមានបង្កប់កាមេរ៉ាតូចមួយ សឹងតែមើលមិនឃើញដែលអាចថតរាល់សកម្មភាពមនុស្ស នៅក្នុងបន្ទប់ទឹក បន្ទប់សណ្ឋាគារ ឬបន្ទប់ផ្លាស់សំលៀកបំពាក់ ជាដើម។ រំលែកបន្តដល់គ្រប់គ្នាអោយបានដឹងផង!!!

កាលពីពេលកន្លងផុតទៅថ្មីៗនេះ ប៉ូលិសនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក បានរកឃើញ ទំពក់ថ្ពក់ខោអាវម្យ៉ាង នៅលើជញ្ជាំងបន្ទប់ទឹកសាធារណៈ ដែលមានបំពាក់កាមេរ៉ាថតសកម្មភាព គួរឲ្យភ្ញាក់ផ្អើល។ ទំពក់ប្រភេទនេះ ត្រូវបានគេប្រទះឃើញ ដាក់លក់នៅលើអនឡាញ ដែលមានតម្លៃត្រឹមតែ ២៥ដុល្លារប៉ុណ្ណោះ។

ប៉ូលិសរដ្ឋ Florida បានព្រមានគ្រប់គ្នាឲ្យត្រួតពិនិត្យមើលឲ្យបានដិតដល់ ដើម្បីជៀសវាងជួបរឿងអាក្រក់ ដោយមិនដឹងខ្លួន។មិនតែប៉ុណ្ណោះ ពួកគេក៏បានឲ្យដឹងថាកាមេរ៉ាប្រភេទនេះ មានទំហំតូចខ្លាំងណាស់ ដែលអាចដាក់បង្កប់លើគ្រប់វត្ថុប្រើប្រាស់ផ្សេងៗ នៅគ្រប់ទីតាំង។យើងខ្ញុំសូមចែករំលែកនៅ វិធីសាស្រ្ដខ្លះៗដើម្បី ឲ្យយល់ដឹងថាមាន នរណាម្នាក់បានលាក់កាមេរ៉ា នៅក្នុងបន្ទប់ផ្លាស់ខោអាវ ឬនៅក្នុងបន្ទប់ទឹក ឬក៏នៅកនែ្លងណាមួយដែលមិនមែនជាផ្ទះរបស់លោកអ្នក។ របស់ទាំងនោះអាច បង្កប់នៅក្នុងបំពង់ស្រូបផ្សែងចេញ ផ្ទាំងគំនូរ នាឡិកា។ល។ ប្រិយមិត្ដទាំងអស់គ្នា អាចធ្វើការពិសោធន៍ដោយ៖

យកទូរស័ព្ទដៃរបស់លោកអ្នក មកធ្វើការទូរស័ព្ទទៅនរណាម្នាក់ ប្រសិនជាលោកអ្នកអាច ធ្វើការហៅចេញមានន័យថា នៅក្នុងបន្ទប់នោះមិនមានកាមេរ៉ានោះទេ តែបើសិនជាមិនអាចហៅចេញវិញ នោះប្រាកដជាមាននរណាម្នាក់ បានបង្កប់កាមេរ៉ាទុកហើយ។អ្វីដែលកាន់តែពិសេសថែមទៀតនោះ លោកអ្នកប្រហែលជា មិនធ្លាប់គិតថាកញ្ចក់ដែលលោក អ្នកកំពុងតែឆ្លុះនៅក្នុង បន្ទប់ទឹក ឬគេង កំពុងតែមើលអ្នកវិញនោះទេព្រោះកញ្ចក់នោះមានមុខពីរ។ លោកអ្នកអាចធ្វើការពិសោធន៍ដោយ ប្រើដៃរបស់អ្នកទៅដាក់ ឆ្លុះនឹងកញ្ចក់នោះប្រសិនជារូបភាពនៃដៃរបស់អ្នក ញែកចេញពីគ្នាមានន័យថា នោះជាកញ្ចក់ពិតហើយ។ សូមសាកល្បងធ្វើរបៀបនេះ នោះលោកអ្នកនឹងដឹងប្រាកដថា មានអ្នកបង្កប់កាមេរ៉ា ឬ កញ្ចក់មានមុខពីរឬអត់៕