សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័ យមួយដែលពាក់ព័ន្ធនឹង គ្រឿង ញៀ ន មុខស្រដៀងនាយ ចយ

នៅពេលថ្មីៗនេះ សមត្ថកិ ច្ចចាប់បានជនសង្ស័យបាន ៦ នាក់ ក្នុងករណីគ្រឿ ងញៀ នតែរឿងមួយដែលមានការ ចាប់អារម្មណ៍នោះ គឺមាន ជនសង្ស័យម្នាក់មុខដូចនាយ ចយ ធ្វើឲ្យគេសួរគ្រប់គ្នាថា គាត់បានធ្វើអ្វីខុស សូម្បីសមត្ថកិ ច្ចក៏មានអារម្មណ៍ថាភាំងដែរព្រោះគាត់ថាមិនដែលជួបនៅក្រៅសោះ ពេលនេះបានជួបនៅក្រៅ តែខុសពេលជួប មកជួបពេល ចាប់ ខ្លួន ទៅវិញ។ ការឃាត់ខ្លួនជ នសង្ស័យ ទាំង៦ នាក់នេះ សមត្ថកិច្ចបានដករហូតវត្ថុតាង និងសម្ភារៈប្រើប្រាស់ គ្រឿ ង ញៀ ន មួយចំនួនធំ។

យោងតាមអធិការដ្ឋាននគរបាលស្រុកស្ទោ ងបានឲ្យដឹងថា ថ្មីៗនេះ កម្លាំងជំនាញប្រឆាំងគ្រឿ ងញៀ នអធិការដ្ឋាន នគរបាលស្រុកស្ទោង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលចំណាលើ និង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ចិនជើង ធ្វើការឃា ត់ ខ្លួនជនសង្ស័យ ចំនួន ៦ នាក់ (ស្រី២នាក់ និងប្រុស៤នាក់)។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់ អារម្មណ៍និងភ្ញាក់ផ្អើលខ្លាំងនោះ គឺថាក្នុងចំណោមនោះ មានជនសង្ស័យម្នាក់ពិតជាមានមុខ មាត់ដូចបេះដាក់ទៅនឹងតារាកំប្លែងនាយ ចយ រហូតធ្វើឲ្យគ្រប់គ្នាមានការងឿងឆ្ងល់និងសួរនាំតៗគ្នាថា តើនោះគឺជា នាយ ចយ ឬយ៉ាងណា? ក្នុងនោះផងដែរអ្នកប្រើប្រាស់ បណ្តាញសង្គមជាច្រើន ក៏បាននាំគ្នាលាន់មាត់ថា៖ «ចុម ! មុខដូច នាយ ចយ ម្ល៉េះ សុទ្ធគ្នា ១០០% ហ្មង, ដូចមែនហ្នឹង!»៕