កាលនៅរៀន ខំនាំគ្នាលួចចែចង់គ្រប់គ្នា ឃើញរាងឡើងស្លីមត្រគាកក៏បានទៀត តែចុងក្រោយបែរជាមកអង្គុយឲ្យតាអោបតាមចិត្ត ព្រោះតែរឿងមួយនេះទៅវិញ…

ដូចដែលយើងបានដឹងស្រាប់ហើយថានៅក្នុងសង្គមយើងតែងតែជួបរឿងប្លែកដូចថ្មីៗនេះ ចចាមអារ៉ាមមួយកំពុងផ្ទុះឡើងដោយទាក់ទង នឹងនារីវៀតណាមវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលសិក្សានៅសាកលវិទ្យាល័យ RMIT ដ៏ល្បីល្បាញនៅក្រុងហូជីមិញ មានទំនាក់ទំនងជាមួយបុរសចំណាស់ម្នាក់ ប៉ុន្តែការពិតនោះមិនមែនដូច្នោះឡើយ។នាង Thai Thao Nguyen ដែលកើតឆ្នាំ ១៩៩៨

និងមានដើមកំណើតនៅទីក្រុងដាណាង គឺជានារីដែលត្រូវគេស្គាល់ពាសពេញបណ្ដាញសង្គម Facebook នៅប្រទេសវៀតណាម និងមាន Followerដល់ទៅប្រាំម៉ឺននាក់ជាង។ ហើយនាពេលថ្មីៗនេះ នាងរូបស្រស់សោភារូបនេះបានបង្ហោះរូបភាពអង្គុយលើភ្លៅ និងកៀកកិតបុរសចំណាស់ម្នាក់ដែលនាំឱ្យមានពាក្យ ចចាមអារ៉ាមថា បុរសចំណាស់ម្នាក់នោះគឺជាប្រុសកំណាន់ចិត្តរបស់នាង ហើយថារូបគេជួយចេញថ្លៃសិក្សាដល់នាងនៅសាកលវិទ្យាល័យដ៏ថ្លៃខាងលើ ដែលរឿងនេះ

បានបង្កផលប៉ះពាល់ដល់ជីវិតរបស់នាង Thao Nguyen យ៉ាងខ្លាំង។ទោះយ៉ាងណា ការពិតនោះគឺព្រោះតែរឿងដែលថានោះ ជាប៉ាបង្កើតរបស់នារីវ័យ ១៩ឆ្នាំរូបនេះប៉ុណ្ណោះ។ហើយនាងថែមទាំងបានបញ្ជាក់ថា ប៉ារបស់នាងគាត់គឺពិតជាស្រឡាញ់ខ្លួននាងខ្លាំងណាស់ ហើយគ្រួសាររបស់នាងក៏មិនខ្វះសមត្ថភាពចេញថ្លៃសិក្សាដល់នាងនៅសាកលវិទ្យាល័យថ្លៃខាងលើនោះដែរ

ព្រោះប៉ានាងជាអ្នកមានស្រាប់ទៅហើយទោះចាយមួយជីវិតនាងទៀតក៏មិនអស់ដែរ៕