កូនក្រមុំស្លុ តចិត្ត អង្ករក្លាយជាបាយ ក៏សម្រេចចិត្តរៀបការ ដល់ថ្ងៃមង្គលស្រាប់តែបាត់កូនកម្លោះ ព្រោះតែ…

ប្រទេសថៃ៖ កាលពីពេលកន្លងផុតទៅថ្មីៗនេះ គេហទំព័រល្បីក្នុងស្រុកមួយ របស់ប្រទេសថៃបានចុះផ្សាយ ពីហេតុការណ៍ដ៏គួរឲ្យអាណិត និងសង្វេគមួយ ដែលបានកើតឡើង នៅក្នុងពិធីមង្គលការមួយដែលក្នុងករណីនេះផងដែរ ត្រូវបានអ្នកដែលនិយមលេងបណ្តាញសង្គមបានចែករំលែកបន្តៗគ្នាជាច្រើន ហើយក៏បានបញ្ចេញមតិយោបល់ទៅលើកូនកំលោះនិងចូលរួមមតិផ្សេងៗគ្នារៀងៗខ្លួនជាច្រើនពាក់ព័ន្ធ នឹងរឿងនេះផងដែរ។ អ្វីដែលធ្វើឲ្យភ្ញៀវស្រង៉ាកចិត្ត នឹកស្មានមិនដល់

គឺកូនកំលោះបានបដិសេធ មិនមកចូលរួម ក្នុងពិធីមង្គលការនោះឡើយ ធ្វើឲ្យកូនក្រមុំបាក់ទឹកចិត្តយ៉ាងខ្លាំង បានត្រឹមតែអង្គុយយំ ចំនែកឪពុកម្តាយ និងបងប្អូនវិញខ្មា ស់គេយ៉ាងខ្លាំងផងដែរ មិនដឹងថាត្រូវយកមុខទុកនៅឯណាទេ ។ បើតាមការរៀបរាប់ បានឲ្យដឹងថា កូនក្រមុំ មានអាយុ១៥ឆ្នាំ បានស្រលា ញ់គ្នា ជាមួយកូនកំលោះ ដែលមានអាយុ១៧ឆ្នាំ។

ពួកគេទាំង២នាក់ បានជ្រុ លជ្រោះរហូតធ្វើឲ្យ ខាងស្រីមានផ្ទៃ ពោះ៥ខែ ទើបធ្វើឲ្យឪពុកម្តាយ ទាំងសងខាងសម្រេចចិត្ត ឲ្យពួកគេទាំង២នាក់ រៀបការជាមួយគ្នា។ អ្វីដែលធ្វើឲ្យគេសន្និដ្ឋានថា ជាបញ្ហានោះគឺ ឪពុកខាងស្រីបានបង្គាប់ បណ្តាការ ឬថ្លៃទឹកដោះ ចំនួន ៣០ម៉ឺនបាត តែខាងប្រុសមានលទ្ធភាព បង់ត្រឹមតែ ១៥ម៉ឺនបាតសិនហើយខ្លួននឹងព្យាយាម រកប្រាក់ឲ្យគ្រប់ចំនួន ៣០ម៉ឺនបាត។ ខាងប្រុសបានសុំអង្វរ ឪពុកខាងស្រីម្តងហើយម្តងទៀត រហូតដល់ឪពុកខាងស្រីយល់ព្រម តាមសំណើរ ហើយនាំគ្នា រកពេលាដើម្បីរៀបមង្គលការ ឲ្យពួកគេទាំង២នាក់ ។

ស្រាប់តែដល់ថ្ងៃដែលត្រូវរៀបចំពិធីមង្គលការខាងលើ កូនប្រុសមិនបាន ធ្វើដំណើរមកផ្ទះកូនស្រីឡើយ ធ្វើឲ្យឪពុកម្តាយ និងបងប្អូនខាងស្រី បា ក់មុខបា ក់មាត់ ខ្មា សគេពេញភូមិ។តែទោះជាយ៉ាងណា ឪពុកម្តាយខាងកូនស្រី បាននាំគ្នាទៅដាក់ពាក្យប ណ្តឹ ងប្តឹ ងទៅខាងកូនប្រុស ដើម្បីឲ្យទទួលចេញថ្លៃសំណង នៃការរៀបចំ ពិធីមង្គលការ ដែលខាងកូនស្រី បានរៀបចំ អស់ទឹកប្រាក់ចំនួនជាង ៣០ម៉ឺនបាតឯណោះ ។

រឿងនេះនៅមិនទាន់ ច ប់នៅឡើយទេ នៅថ្ងៃទី៣០ កញ្ញា ២០១៧នេះ ក្រុមអ្នកកាសែត បានចុះទៅយកព័ត៌មាន ដល់ផ្ទះរបស់កូនកំលោះ ដែលស្ថិតនៅក្នុងខេត្ត Nakhorn Sithammarat ដោយកូនកំលោះឈ្មោះ Andavuthអាយុ១៧ឆ្នាំ ។

ពេលដែលអ្នកសារព័ត៌មាន ចុះទៅដល់ កូនកំលោះបានរៀបរាប់ ទាំងទឹកភ្នែកថា មូលហេតុដែលខ្លួន មិនទៅចូលរួមក្នុងពិធីមង្គលការនោះ មិនមែនរូបគាត់ ចង់គេចវេស មិនចង់រៀបការ ដូចដែលសារព័ត៌មាន បានសរសេរនោះទេខ្លួនគាត់ពិតជា ស្រលាញ់រូបនាងខ្លាំងណាស់ តែដោយសារតែខ្លួន មិនអា ចរកប្រាក់ ទៅឲ្យឪពុកម្តាយខាងស្រី គ្រប់ចំនួន៣០ម៉ឺនបាតនោះឡើយ ព្រោះគាត់ និងគ្រួសារមិនមានសមត្ថភាព អាចរកប្រាក់ដ៏ច្រើននេះ ក្នុងរយៈពេល២ខែបានឡើយ ។

ម្តាយកូនកំលោះ ក៏បានរៀបរាប់ផងដែរថា ពួកគាត់មានលុយ តែ១០ម៉ឺនបាតតែប៉ុណ្ណោះ គឺមិនទាន់គ្រ ប់ចំនួន តាមដែលឪពុក ខាងស្រីទាមទារនោះឡើយ ហើយឪពុកខាងស្រី បានប្រាប់ថា ប្រសិនបើរកលុយ មិនទាន់គ្រប់ចំនួនទេ មិនបា ច់មកចូលរួម ក្នុងពិធីមង្គលនោះទេ ។

ណាមួយកូនប្រុសរបស់គាត់ មានអាការៈពិបា កចិត្តខ្លាំងផង ទើបរូបគាត់ទ្រាំមិនបាន ទើបសម្រេ ចចិត្ត មិនទៅចូលរួមក្នុងពិធីមង្គលការ នោះតែម្តងទៅ ។ ចំណែកកូនប្រុសរបស់គាត់ មិនបានគេ ចខ្លួន រត់ទៅណានោះឡើយ ហើយគាត់បាននិយាយ យ៉ាងម៉ឺងម៉ាត់ថា ពួកគាត់នឹងទទួលខុសត្រូវ ប្រសិនបើខាងកូនស្រី ដាក់ពាក្យបណ្តឹងប្តឹ ងពួកគាត់នោះ ។

គាត់បានបន្តទៀតថា ឪពុកកូនកំលោះ មានអាយុ៥១ឆ្នាំ ចំណែកគាត់ មានអាយុ៥១ឆ្នាំដូចគ្នា ប្រកបមុខរបរជា កម្មករចំការកៅស៊ូ មួយថ្ងៃរកបានចំណូល តែ៦០០បាតតែប៉ុណ្ណោះ គាត់ថា គ្រួសារគាត់ មានជីវភាពក្រខ្ស ត់ខ្លាំងណាស់ មិនមានលទ្ធភាព រកលុយរាប់សិបម៉ឺនបាត់ ក្នុងរយៈពេលត្រឹមតែ២ខែនោះបានឡើយ ហើយគាត់ក៏អាណិ ត កូនប្រុសរបស់គាត់ យ៉ាងខ្លាំងផងដែរ ៕ សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖