មើលតែរូបទៅដឹងហើយថា អូនភើល កូនពៅ លោក ឌួង ឆាយ កូរខ្លាំងប៉ុណ្ណា, គ្រឺតកូនពេក ដល់ថ្នាក់ ម៉ាក់ៗ ដាក់មួយម៉ាត់យ៉ាងខ្លី ថា…

សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលកន្លងផុតទៅថ្មីៗនេះ លោក ឌួង ឆាយ និងភរិយា បានសម្រេចលែងលះគ្នាជាផ្លូវការហើយ ព្រោះតែរស់នៅមិនចុះសម្រុងនឹងគ្នា ដល់ថ្នាក់ធ្វើឲ្យ មហាជនទូទៅ ក៏ដូចជាហ្វេនៗ របស់ អ្នកទំាងពីរ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ស្ទើរមិននឹកស្មានដល់ទាល់តែសោះ។

អ្នកទំាងពីរមានកូនដល់ទៅ៣នាក់ឯណោះ គឺស្រីម្នាក់ និងប្រុស ២ នាក់ ដោយកូនទី ១ ឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និងកូនស្រីពៅ ឈ្មោះ ឌួង រាជនីគុជ ហៅ អូនភើល។

ទោះមិននៅជុំគ្នាក៏ដោយ ក៏អ្នកទំាងពីរ នៅតែបង្ហាញក្តីស្រឡាញ់ចំពោះកូនៗទំាង៣ ដដែល ជាពិសេស ទោះបីជា អ្នកនាង ដេត ម៉ាលីណា រវល់ក្នុងការងារខ្លាំងប៉ុណ្ណាក៏ដោយ ក៏តែងតែនាំកូនទំាង ៣ លំហែកាយជាញឹកញាប់ផងដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២១ គេឃើញ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាព កូនស្រីពៅ របស់ខ្លួន ប៉ុន្មានសន្លឹក ដោយគ្រឺតពេក ក៏ដាក់ប៉ុន្មានម៉ាត់ថា “កំពូលកូរ ងើបពីគេងឡើងរពើសហ្មង (Duong Reachnikuch) ឌួង រាជនីគុជ”។

ឃើញរូបនេះភ្លាម សូម្បីតែអ្នកប្រើប្រាស់ហ្វេសប៊ុក ក៏នាំគ្នានិយាយដែរថា ៖ ស្អាតដូចម៉ាក់, មុខកាត់ទៅប៉ាសំណាងណាស់កូនស្រី, មុខខ្យូតណាស់, កូនឆ្លាតអ៊ីចឹងហើយ ចែ, សង្ស័យនឹកប៉ាៗហ្មង បានផុសកូនពៅញឹកហ្នឹងបង, ក្នាញរាជនីគុជណាស់។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖