ច្បាស់ៗតែម្ដង! ការសិក្សាមួយបានបង្ហាញថា ការ​ ស្លា ប់ ដោយសារតែកូវីដស្ទើតែទាំងអស់ សុទ្ធតែជាអ្នកដែល….

នាយកដ្ឋានសុខាភិបាលនិងសុខុមាលភាពគ្រួសាររបស់រដ្ឋបាននិយាយថា ការ ស្លា .ប់ ស្ទើរតែទាំងអស់ដោយសារជំងឺកូវីដ-១៩នៅក្នុងរដ្ឋ Nagaland នៃប្រទេសឥណ្ឌា បន្ទាប់ពីខែកុម្ភៈ គឺជាមនុស្សដែលមិនទាន់បាន ចា ក់ វ៉ាក់សាំងគ្រប់ដូស។

ទិន្នន័យរបស់នាយកដ្ឋានបានបង្ហាញថា ក្នុងចំណោមអ្នក ស្លា .ប់ ចំនួន៣៧៥នាក់ នៅក្នុងរដ្ឋនេះ ចាប់ពីខែកុម្ភៈមក មានតែអ្នកជំងឺម្នាក់ប៉ុណ្ណោះ ដែលចាក់វ៉ាក់សាំងដូសទី២បានពីរសប្តាហ៍។

រដ្ឋ Nagaland បានចាប់ផ្តើមដំណាក់កាលដំបូងនៃការចាក់វ៉ាក់សាំង រួមជាមួយតំបន់ផ្សេងទៀតក្នុងប្រទេសកាលពីថ្ងៃទី១៦ខែមករា ខណៈបុគ្គលិកសុខាភិបាលត្រូវបានផ្តល់អាទិភាពសម្រាប់ការ ចា ក់ វ៉ាក់សាំង។

នាយកដ្ឋានសុខាភិបាលបានជូនដំណឹងថា រហូតមកដល់ពេលនេះ គ្មានបុគ្គលិកសុខាភិបាលសកម្មណាម្នាក់នៅក្នុងមន្ទីរពេទ្យកូវីដ បាន ស្លា .ប់ ដោយសារវីរុសនោះទេ បើទោះបីជាមានហានិភ័យខ្ពស់បំផុតនៃការប៉ះពាល់ក៏ដោយ ខណៈបុគ្គលិកថែទាំសុខភាពភាគច្រើនបានចាក់វ៉ាក់សាំងពេញលេញ។

គិតត្រឹមថ្ងៃសៅរ៍ ការ ចា ក់ វ៉ាក់សាំងចំនួន ៤០២,៧៧៨ដូស (លើកទី១ចំនួន ៣,៤៧,៤១៥ដូសនិងលើកទី២ចំនួន៥៥,៣៦៣ដូស ត្រូវបាន ចា ក់ នៅក្នុងរដ្ឋ Nagaland។

បុគ្គលិកសុខាភិបាល១០,៣៦៥នាក់, បុគ្គលិកជួរមុខ២៨,៣៤៤នាក់, មនុស្សអាយុលើស៤៥ឆ្នាំ១៦,៦៥៣នាក់និងមនុស្សអាយុចន្លោះ ១៨ដល់៤៤ឆ្នាំម្នាក់ បានទទួលវ៉ាក់សាំងគ្រប់ទាំងពីរដូស៕