រន្ធត់ណាស់! ស្ត្រីវ័យក្មេងម្នាក់ ដេកក្តៅរងារនៅក្នុងផ្ទះរហូតដល់ ដា ច់ ខ្យ ល់ ស្លា .ប់ ទើបគេដឹងថា វិជ្ជមានកូវីដ ខណៈសមាជិកក្នុងផ្ទះទាំងអស់ត្រូវបាន

ស្ត្រីម្នាក់ក្នុងវ័យ២៩ឆ្នាំ បានក្តៅខ្លួនខ្លាំង ដេក ស្លា .ប់ ហើយគ្រូពេទ្យបានចុះមកយកសំណាកឃើញមានវិជ្ជមានកូវីដ១៩ ចំណែកសមាជិក២នាក់ដែលរស់នៅជាមួយត្រូវបានធ្វើចត្តាឡីស័ក។

យោងតាមរបាយការណ៍របស់សាលាសង្កាត់ព្រែកឯងបានឲ្យដឹងថា កាលពីវេលាម៉ោង១៧និង០០នាទីរសៀលថ្ងៃទី២១ខែមិថុនា នេះស្ត្រីម្នាក់ឈ្មោះ សួន ស្រីពៅ អាយុ២៩ឆ្នាំបាន ស្លា .ប់ ក្នុងផ្ទះរបស់ខ្លួន

ផ្ទះលេខ៦៣៩ផ្លូវលំភូមិរបោះអង្កាញ់១សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដោយគ្រាន់តែជនរងគ្រោះក្តៅខ្លួនខ្លាំង ហើយក្រុមគ្រួសារស្មានតែឈឺគ្រុឌក្តៅមិននឹកស្មានថារហូតដល់ ស្លា .ប់ ក្នុងវ័យក្មេងបែបនេះសោះ។

របាយការណ៍បញ្ជាក់ថា លុះដល់ពេលអាជ្ញាធររាយការណ៍ទៅគ្រូពេទ្យបង្អែកខណ្ឌច្បារអំពៅឲ្យចុះមកពិនិត្យសំណាកស្រាប់តែឃើញមានវិជ្ជមានកូវីដ១៩ហើយសមាជិកក្នុងគ្រួសារ២នាក់ទៀតត្រូវបានឲ្យធ្វើចត្តាឡីស័ក។

អ្វីដែលអ្នកភូមិមានការភ័យខ្លាចនោះ គឺស្ត្រីខាងលើមានវ័យត្រឹម២៩ឆ្នាំបែរជា ស្លា .ប់ ដោយជំងឺកូវីដ១៩។ ដែលកន្លងមកគេ ខ្លា ច តែមនុស្សវ័យចំណាស់ដែលមានជំងឺប្រចាំកាយច្រើនប្រឈមនិងឆ្លងជំងឺកូវីដ១៩នោះ៕