កុំចេះតែហ៊ាន! ចុះពីឡានទំនើប ពាក់ស័ក្កសឹងក្បែរផ្កាយ អួ ត ប្រាប់ថាប៉ូលីសនៅមហាផ្ទៃ ដើររករឿងប្រជាជន ដល់ពេលនគរបាលខណ្ឌចុះមកដល់ ឃើញ ចា ប់ វា យ ខ្នោះភ្លាមៗទាំង2នាក់តែម្តង ដោយសារតែ

យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យោងតាមប្រភពព័ត៌មានពីនគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ បានបង្ហើបឲ្យដឹងថា

មនុស្ស៩នាក់ហើយដែលត្រូវ ចា ប់ ឃា ត់ ខ្លួនក្រោមបទក្លែ ង ជាមន្ត្រីនគរបាល របស់មន្ទីរ ប្រ ឆាំ ង គ្រឿ ង ញៀ .ន ។ ប្រភពដដែលបន្តថា ការដែល ចា ប់ ឃា ត់ ខ្លួនក្រុមក្លែងឯកសណ្ឋាននគរបាលជាតិនេះ

គឺផ្តើមចេញពី ទំ នា ស់ គ្នាជាមួយកម្លាំងប្រជាការពារ ហើយពួកគេបាន អំ នួ ត ខ្លួនថា ជានគរបាលរបស់មន្ទីរប្រ ឆាំ ង គ្រឿ ង ញៀ .ន ។ បន្ទាប់មកក៏តេសួរទៅខាងមន្ទីរ ហើយខាងមន្ទីរក៏បដិសេធនិង ឃា ត់ ខ្លួនបានជាបន្តបន្ទាប់៩នាក់ហើយ និងរថយន្តទំនើបៗផងដែរ ។

គួររំលឹកថា កម្លាំងមន្ទីរ ប្រ ឆាំ ង គ្រឿ ង ញៀ .ន ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បានបើកការ ស្រាវជ្រាវនិង ឃា ត់ ខ្លួនជន ស ង្ស័ យ ៤នាក់ជាបន្តបន្ទាប់

ដែលពួកគេបានក្លែងឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ ជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន ។ នេះបើយោងតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ

ហើយឃើញក្រុមជន ស ង្ស័ យ ខាងលើ មានសកម្មភាពមិនប្រក្រតី ក៏បានចុះទៅធ្វើការសាកសួរ តែខាងជន ស ង្ស័ យ ដែលគ្រងឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ និងមានសញ្ញាសម្គាល់

របស់នគរបាលប្រឆាំង គ្រឿ ង ញៀ .ន ក្រសួងមហាផ្ទៃ និងមានពាក់ឋានន្តរស័ក្តិ សុទ្ធតែវរសេនីយ៍ទោ និងវរសេនីយ៍ត្រី បានធ្វើឫកពាព្រងើយមិន ញ ញើ ត សមត្ថកិច្ចមូលដ្ឋាននោះឡើយ ថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់ ។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ដោយសារតែជន ស ង្ស័ យ ស្លៀកពាក់ឯកសណ្ឋាន

និងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិ ទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោពិបាកនិងធ្វើការបន្តិច ។ បន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ទើបកម្លាំងជំនាញខណ្ឌដង្កោ បើកការស្រាវជ្រាវនិង ឃា ត់ ខ្លួនបានជន ស ង្ស័ យ ៣នាក់នៅយប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០ ២១ ។

លុះព្រឹកឡើងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ ទើប ឃា ត់ ខ្លួនជន ស ង្ស័ យ បានម្នាក់ទៀត ។

ក្រោយមក កម្លាំងនគរបាលខណ្ឌដង្កោ បានប្រគល់ជន ស ង្ស័ យ ទាំង៤នាក់ និងវត្ថុតាងខាងលើបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចា ត់ ការតាមច្បាប់ ៕