រន្ធ ត់ខ្លាំ ងណាស់! ប្តី រ ត់ មកតាំងពីភ្នំពេញមកដល់ស្វាយរៀង ឃើញផ្ទាល់ភ្នែក ប្រពន្ធ និងកូន 2នាក់ បា ត់ ប ង់ ជិ វិ ត ខណៈកូន 2នាក់កំពុងតែរ បួ ស ធ្ង ន់ ទៀត ដោយសារតែរឿងនេះ….

មា ន ហេ តុ កា រណ៍ ដ៏ គួរ ឱ្យ ភ្ញា ក់ ផ្អើ លមួយបានកើតឡើង ខណៈដែលមានករណីបុរសម្នាក់ត្រូវ បា ត់ ប ង់ ប្រពន្ធ និងកូនតូច២នាក់ តែមួយប្រព្រិចភ្នែក

ខណៈកូន២នាក់ទៀតរងរបួសធ្ងន់ ដែលករណីដ៏គួរឱ្យ សោ ក ស ង្រេ ង នេះបានកើតឡើងនៅវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី១៩ មិថុនា ២០២១

នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៩០_៩១ ស្ថិតក្នុងភូមិជ្រលងឃុំប្រសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ស្ត្រីរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ មានអាយុ៤៦ឆ្នាំ សមត្ថកិច្ចបានឲ្យដឹងថា មានទីលំនៅភូមិត្របែក ប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

បើតាមប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1L-2286

បើកបរពីទិសខាងលិចមកទិសខាងកើត ដោយឌុបកូនស្រី កូនប្រុស ចំនួន០៤នាក់ «ខាងមុខ២នាក់ អង្គុយលើកកាបូបខោអាវ និងខាងក្រោយ២នាក់»

លុះមកដល់ចំណុចខាងលើបាន បុ ក ជាមួយម៉ូតូសណ្តោងរ៉ឺម៉កចំពីក្រោយពេញ ទំ ហ៊ឹ ង បណ្តាលឲ្យកូនប្រុសស្រីអង្គុយខាងមុខ ស្លា .ប់ ភ្លាមៗ

ចំណែកស្ត្រីជាម្តាយ ដា .ច់ ក្បា ល ស្លា .ប់ ភ្លាមៗដែរ ចំណែកកូនប្រុសស្រី នៅពីខាងក្រោយរងរបួស ធ្ង ន់ ធ្ង រ ស ន្ល ប់ ស្តូ ក ស្តឹ ង គួរឲ្យស ង្វេ គ ។

ចំណែកម៉ូតូសណ្តោងរ៉ឺម៉កប្រភេទយក្សបានរ៉េច ង្កូ ត ធ្លា ក់ ទៅក្នុងស្រែ បន្ទាប់មកអ្នកបើកបរម៉ូតូរ៉ឺម៉កបានរ ត់គេ ចពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុក តែម៉ូតូសណ្តោងរ៉ឺម៉កនៅកន្លែងកើតហេតុ និងជនរងគ្រោះ០៥នាក់ ម្តាយ និងកូន ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើការវាស់វែង និងហៅរថយន្តដឹកជនរងគ្រោះបញ្ជូនមកមន្ទីរពេទ្យ ស្រុកកំពង់ត្របែកដើម្បីសង្គ្រោះ និងលើកម្តាយ និងកូនដាក់មកចិញ្ចើមថ្នល់រង់ចាំប្រ គ ល់ ឲ្យក្រុមគ្រួសារ។

ប្រភពបន្តថា កន្លះម៉ោងក្រោយមកគេឃើញបុរសជាប្តីជាឳពុកមកដល់យំ សោ ក ក្រោយ បា ត់ ប ង់ ប្រពន្ធ និងកូនបែបនេះ ។ ហើយសាច់ញាតិម្នាក់បានប្រាប់ថា

ជនរងគ្រោះមានកូន០៦នាក់ ស្លា .ប់ ប្រពន្ធ និងកូនប្រុសស្រី០២នាក់ ចំណែកកូនប្រុស អាយុ១៣ឆ្នាំ និងកូនស្រី អាយុ២ឆ្នាំ រងរបួស ធ្ង ន់ ហើយនៅសល់ម្នាក់នៅផ្ទះជាមួយប្តី និងជាឳពុកទើបផុតគ្រោះ ។

ប្រភពបន្តទៀតថា ស្ត្រីរងគ្រោះ គឺបើកបរម៉ូតូឌុបកូនៗមកពីរាជធានីភ្នំពេញត្រឡប់មកស្រុកកំណើតវិញក៏ជួបគ្រោះបែបនេះ ៕