ដើម្បីជួយសង្គ្រោះជីវិតឪពុកខ្លួនឯង កូនប្រុសខំព្យាយាមញុំបាយក្នុង ១ថ្ងៃ ៥ពេល ហើយថែមទាំង…

បរទេស៖ យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា លោក Lu Yanheng ដែលជាឪពុករបស់ Lu Zikuan មានជំងឺមហារីកគ្រាប់ឈាមរយៈពេល ៧ ឆ្នាំមកហើយ

ហើយក្ដីសង្ឃឹមតែមួយគត់ គឺត្រូវប្តូរខួរឆ្អឹងខ្នងទើបអាចជួយសង្គ្រោះគាត់បាន ។ហើយសមាជិកគ្រួសារទាំងអស់គឺមានតែ Lu Zikuan ប៉ុណ្ណោះ គឺមានខួរឆ្អឹងដូចនឹងឪពុក តែខណៈនេះ Lu Zikuan អាយុ ១១ ឆ្នាំទើបតែមានទម្ងន់ ៣០ គីឡូក្រាមប៉ុណ្ណោះ ។

ហេតុដូច្នេះហើយមិនអាចជួយអ្វីលោកបានឡើយ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺក្មេងប្រុសម្នាក់នេះព្យាយាមហូបអាហារយ៉ាងច្រើន ររហូតដល់ ៥ ពេលក្នុងមួយថ្ងៃ

ហើយអាហារទាំងនោះមានទាំងសាច់ ខ្លាញ់ និង បាយ ដែលធ្វើយ៉ាងណាទទួលបានទម្ងន់ ៥០ គីឡូក្រាម ទើបអាចបរិច្ចាគខួរឆ្អឹងខ្នងបាន ។

ព្រោះតែចង់ឲ្យខ្លួនឆាប់ធំដើម្បីជួយឪពុកដែលកំពុងតែមានជំងឺ។គេមិនបានតូចចិត្តនឹងពាក្យមិត្តភក្តចំអកឡើយ គេមិនគិតអ្វីច្រើនឡើយ អ្វីដែលសំខាន់គឺជួយសង្គ្រោះឪពុក ។

ហើយទង្វើរបស់ក្មេងប្រុសម្នាក់នេះ បានធ្វើឱ្យមនុស្សជាច្រើន កោតសរសើរអំពីទឹកចិត្តរបស់គេជាខ្លាំង ដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីសង្គ្រោះជីវិតឪពុកបើទោះជាគេមានវ័យក្មេងក៏ដោយ ៕