ក្ដៅៗៗ លោក វីល្លាម​ (William Guang) បានរិះគន់ទៅលើក្រុមហ៊ុន Khmer Beverage (ក្រុមហ៊ុនស្រាបៀកម្ពុជា) យ៉ាងចាស់ដៃថា….

ក្ដៅៗៗ ដោយយោងទៅតាមគណនី ហ្វេកប៊ុករបស់ លោក សុខសុវណ្ណ វឌ្ឃនាសាប៊ុង ហៅលោក វីល្លាម (William Guang) បានបង្ហោះសាររិះគន់ទៅលើ ក្រុមហ៊ុន Khmer Beverage (ក្រុមហ៊ុនស្រាបៀកម្ពុជា) យ៉ាងចាស់ដៃថា

សូមអភិបាលក្រុមហ៊ុន Khmer Beverage (ក្រុមហ៊ុនស្រាបៀកម្ពុជា) មេត្តាពិនិត្យអោយបានត្រឹមត្រូវ ថាតេីការដាក់ព្រះឆាយាល័ក្ខព្រះមហាក្សត្រ នៅកន្លែងធុងសម្រាមបែបនេះជាការត្រឹមត្រូវសាកសមឬទេ ? នេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរ ។

ក្រុមហ៊ុនដូចជាពុំខ្វះលុយទេ គួរសង់ព្រះស្តូប សម្រាប់តម្កល់ព្រះឆាយាល័ក្ខមុខក្រុមហ៊ុនក៏ដូចជាមិនអស់លុយច្រេីនពេកដែរ ណាមួយជាសោភ័ណភាពសម្រាប់ក្រុមហ៊ុនផង ។