ពុទ្ធោព្រះ រន្ធ-ត់ណាស់ ! អ្នកដំណើរជាច្រើននាក់រង រ-បួ-សនិងស្លា-ប់ នៅក្នុងហេតុការណ៍ដ៏រន្ធត់មួយនេះ

បរទេស៖ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងខេត្ត Sindh នៃភាគខាងត្បូងប្រទេសប៉ាគីស្ថានមានរថភ្លើងចំនួនពីរបានបុកគ្នា នៅខណៈពេលដែលអ្នកដំណើរ

យ៉ាងហោចណាស់ ៣៥ នាក់បាន បា-ត់-ប-ង់ ជីវិត និងជាង ១០០ នាក់បានរងរ-បួ-ស។ ស្របពេលគ្នានេះ ក្រុមជួយសង្គ្រោះ និងអ្នកភូមិមួយចំនួនក៏បានជួយទាញមនុស្សដែលរងរបួសនិងសាកសពជាច្រើននាក់ចេញពីបំណែកនៃទូររថភ្លើងដែលបានប៉ះទង្គិចនោះផងដែរ។

បើតាមលោក Umar Tufail ជាអធិការនៃនគរបាលក្រុង Ghotki បានបញ្ជាក់យ៉ាងច្បាស់ថា ការ ប៉ះ ទ-ង្គិ-ច បានកើតឡើងមុនពេលព្រឹកព្រលឹម។

ទន្ទឹមនឹងនេះ លោកស្នងការរង Usman Abdullah ក៏បានបញ្ជាក់ហេតុការណ៍ឱ្យកាន់តែច្បាស់ថែមទៀតថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង

ប្រហែល ៣:៣០ នាទីព្រឹក ដោយរថភ្លើងទីមួយឈ្មោះ Millat Expresss បាន ធ្លា-ក់ ចេញពីផ្លូវ និងរថភ្លើងទីពីរឈ្មោះ Sir Syed Express បាន បុ-ក រថភ្លើងទីមួយ។

យ៉ាងណាមិញ មូលហេតុដែលបង្កឱ្យកើតមានហេតុការណ៍នេះបានកើតឡើង គឺមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ មកទល់នឹងពេលនេះ។

ជាក់ស្តែង បើតាមសម្តីរបស់លោក Aijaz Ahmed ដែលជាអ្នកបើករថភ្លើងឈ្មោះ Sir Syed Express បានឱ្យដឹងថា គាត់គឺបានព្យាយាមចាប់ហ្វ្រាំងអស់ពីសមត្ថភាពដើម្បីចៀសឱ្យផុតពីគ្រោះ-ថ្នាក់ ប៉ុន្តែវាគឺមិនបានសម្រេចទេ។

ដោយឡែក បើតាមក្រុមមន្រ្តីបាននិយាយថា អ្នកដំណើរជាង ១០០ នាក់បានរងរបួសហើយអ្នកដែលរងរបួសធ្ងន់នឹងត្រូវបញ្ជូនតាមឧទ្ធម្ភាគចក្រទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុងក្បែរនោះ។

យោងតាមមន្រ្តីផ្លូវដែកបានឱ្យដឹងថា អ្នកដំណើរប្រហែល ១,១០០ នាក់ នៅលើរថភ្លើងទាំងពីរ។

លោក Azam Swati ជារដ្ឋមន្រ្តីក្រសួងគមនាគមន៍ផ្លូវដែកបានធ្វើដំណើរឆ្ពោះទៅកាន់កន្លែងកើតហេតុ។

ចំណែកឯវិស្វករនិងអ្នកជំនាញកំពុងព្យាយាមកំណត់មូលហេតុនៃរថភ្លើងបុកគ្នា រួមទាំងផលខូចខាតផងដែរ។