ស្តាយណាស់! នៅក្មេងហើយស្រស់ស្អាតទៀតតែជាជ្រុលខ្លួនលក់គ្រឿងញៀនតុលាការសម្រេចកាត់ទោស….

គ្រឿងញៀនដែលជាអ្វីមនុស្សរាល់គ្នាស្អប់ខ្ពើមបានធ្វើអោយយុវជនជាច្រើននៅលើសកលលោកបាត់បង់សតិ បាត់បង់គ្រួសារ បាត់បង់ជីវិត សូមបងប្អូនចៀសឆ្ងាញពីគ្រឿងញៀនកុំអោយខ្លួនទៅបៀតបៀន ឬប៉ះពាល់ជាមួយនឹងវាឡើង។

នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ លោក ឯក ប៉ូលីហ្វីល ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាស សាលក្រមសម្រេចផ្ដន្ទាទោសស្ត្រីរូប

ស្រស់ម្នាក់ ដាក់ពន្ធនាគារកំណត់រយៈ ពេល ២០ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៤០លានរៀល ក្រោមការចោទប្រកាន់ពីបទ រក្សាទុកដឹកជញ្ជូន និងជួញដូរគ្រឿងញៀន ។

នៅក្នុងសវនាការជនជាប់ចោទបានសារ ភាពថា នាងសុីឈ្នួលម្ចាស់គ្រឿងញៀនដើម្បីបញ្ជូនមកឲ្យម៉ូយដែលចាំទទួលយកនៅទីនោះ ។

គួរជម្រាបថា មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន ជួញដូរគ្រឿងញៀនមួយករណី នៅ

ចំណុចទល់មុខផ្សារដើមគរ ផ្លូវម៉ៅសេងទុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដកហូតបានថ្នាំញៀនជាងកន្លះគីឡូក្រាម។

ប្រភពព័ត៌មានដដែលបានបញ្ជាក់ទៀតថា ស្ដ្រីជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួន ឈ្មោះ ឃន ស្រីនាង អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងដកហូតបានសារធាតុញៀន ប្រភេទ

មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ៥៩៨.៨១ក្រាម។ ខណៈកម្លាំងកំពុងតស៊ូជាមួយមុខសញ្ញាដែលចាប់បាន សួររកមេក្លោង បក្ខពួក និងប្រភពគ្រឿងញៀន ៕