សូមប្រុងប្រយត្ន័ ចាប់ពីស្អែក តំបន់ទាំង ៣នៅកម្ពុជា នឹងទទួលរងបាតុភូត ខ្យល់កន្ត្រាក់ខ្លាំង ភ្លៀង និង ផ្គររន្ទះ

សេចក្ដីជូនដំណឹង ៖ ស្ដីពី ស្ថានភាពធាតុអាកាស នៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប។ ចំណែកឯ ថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ កម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុង និរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ (TS KOGUMA 2014) ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសនាព្រឹក ថ្ងៃទី ០៨ មិថុនា ឆ្នាំ២០២១។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១ -បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖

   -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

សីតុណ្ហភាពអតិបរមា មានពី ៣១-៣

មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគពាយ័ព្យ និងភាគខាងត្បូង ។

២-បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖

សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦ °C

សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C

មានភ្លៀង ផ្គររន្ទះ ផ្លេកបន្ទោរ ពីបង្គួរ ទៅច្រើន ជាមួយនិងខ្យល់កន្ត្រាក់ខ្លាំង រាយប៉ាយនៅភាគ ឦសាន ភាគខាងជើង ជួរភ្នំដងរែក និងជួរភ្នំក្រវាញ ។

៣-តំបន់មាត់សមុទ្រ ៖

សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ ºC

សីតុណ្ហភាពអតិបរមា មានពី ២៦-២៩ °C

មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ច្រើនជាមួយនិងខ្យល់កន្ត្រាក់ខ្លាំងរលកសមុទ្រខ្ពស់ៗ ។

អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេស ប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទខ្ពស់ៗ ៕