អស់បារម្ភហើយក្មេងៗ! ចិនអនុម័តវ៉ាក់សាំងSinovac ឱ្យប្រើជាបន្ទាន់ចំពោះកុមារ និងមនុស្សវ័យជំទង់..

ក្តីបារម្ភដោយសាររោគរាតត្បាតជម្ងឺកូវីដ១៩ កាន់តែរសាយឆ្ងាយទៅចេញពីពិភពលោក ស្របពេលដែល មេធំរបស់ក្រុមហ៊ុនឱសថ Sinovac Biotech លោក យិន វ៉ៃតុង (Yin Weidong)

បានមានប្រសាសន៍ប្រាប់បណ្ដាសារព័ត៌មានជាច្រើនកាលពីល្ងាចថ្ងៃសុក្រកន្លងទៅនេះ ថាប្រទេសចិនបានអនុម័តឱ្យប្រើវ៉ាក់ស៊ាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) ជាបន្ទាន់ចាក់ជូនចំពោះក្មេងៗដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ។

នេះបើយោងទៅតាមការចុះផ្សាយរបស់ channelnewsasia.com នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ កាលពីម្សិលមិញ។

ប្រភពដដែលក៏បន្ថែមឱ្យដឹងដែរថា កន្លងមកគ្រប់យុទ្ធនាការចាក់វ៉ាក់ស៊ាំងបង្ការកូវីដ១៩នូវទូទាំងពិភពតែងផ្តល់ជូនចំពោះតែយុវជន និងមនុស្សចាស់ជរា ដែលមានអាយុចាប់ពី១៨ឡើងប៉ុណ្ណោះ។

ដោយឡែកជាការគិតគូបន្ថែមរបស់លោក យិន វ៉ៃតុង (Yin Weidong) ក៏បានលើកឡើងថា វ៉ាក់ស៊ាំងស៊ីណូវ៉ាក់ នឹងត្រូវផ្តល់ផ្តល់ជូនទៅកាន់ក្មេងៗដែលមានអាយុចន្លោះពី៣ ទៅ១៧ឆ្នាំ

បន្ទាប់ពីយុទ្ធនាការចាក់វ៉ាក់ស៊ាំងដល់មនុស្សវ័យចំណាស់ (ដែលជាវ័យងាយប្រឈមនឹងហានិភ័យខ្ពស់នៃឆ្លងរោគ) រួចរាល់។

គូសបញ្ជាក់ជាមួយគ្នានេះផងដែរ មូលហេតុដែលមេធំរបស់ក្រុមហ៊ុនឱសថស៊ីណូវ៉ាក់ ហ៊ានប្រកាសឱ្យប្រើវ៉ាក់ស៊ាំងនេះចាក់ទៅកាន់ក្មេងៗ ដោយសារជាលទ្ធផលបឋមនៃការ

សាកល្បងតេស្ត ទៅតាមដំណាក់កាលទី ១ និងទី ២ បានបង្ហាញថា ការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំនៅពេលដែលចាក់វ៉ាក់ស៊ាំងស៊ីណូវ៉ាក់ទៅកាន់ក្មេងៗអាយុពី ៣ ទៅ ១៧ ឆ្នាំ ហើយ

គេពុំសង្កេតឃើញ មានប្រតិកម្មណាមួយដែលប៉ះពាល់ជាផលមិនល្អដល់សុខភាពក្មេងឡើយ ឬអាចប៉ះពាល់ដែរតែក្នុងកម្រិតស្រាល៕