ល្បិចថ្មីទៀតហើយ! នាយកដ្ឋានព័ត៌មានវិទ្យា បើឃើញលេខទូរស័ព្ទប្លែកៗតេមក កុំតេទៅវិញ ប្រយ័ត្នអស់លុយពីកុងធនាគារមិនដឺងខ្លួន….

នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្នយើងសង្កេតឃើញថា ពលរដ្ឋកម្ពុជាមួយចំនួនធំបានទទួលការខលទូរស័ព្ទ ពីក្រៅប្រទេសតួរយ៉ាង ប្រទេសម៉ាឡាវី អាហ្វ្រិក នីហ្សេរីយ៉ា ប៉ាគីស្ថាន ឬ ប្រទេសរុស្សីជាដើម។

ទន្ទឹមនឹងគ្នានេះ ពលរដ្ឋហាក់មានចម្ងល់អំពីបញ្ហា Missed Call និងមានសំនួរមួយចំនួន ដូចខាងក្រោម៖– តើនរណាដែលបានធ្វើការខលចូលលេខទូរស័ព្ទដៃពួកគេ?– តើអ្នកដែលកំពុងធ្វើការខលមកនេះ ពួកគេមានបំណងអ្វីឲ្យពិតប្រាកដ?– តើការខលទូរស័ព្ទនេះជាការឆបោក ឬអាចជាការព្យាយាមហេកគណនី ?

– ឧក្រិដ្ឋជនធ្វើការខលចូលលេខទូរស័ព្ទជនរងគ្រោះ ពីប្រទេសម៉ាឡាវី (+265) អាហ្វ្រិក (+27) នីហ្សេរីយ៉ា (+234) ប៉ាគីស្ថាន (+92) ឬ ប្រទេសរុស្សី (+7) ជាដើម។– បន្ទាប់ពីខលចូល ពួកគេនឹងកាត់ផ្តាច់ការខលទូរស័ព្ទ ដែលបង្ហាញ Missed Call លើទូរស័ព្ទជនរងគ្រោះ។– នៅពេលជនរងគ្រោះធ្វើការខលទូរស័ព្ទទៅវិញ តម្លៃសេវាគឺមានតម្លៃថ្លៃ និងកាត់ពីគណនីទូរស័ព្ទជនរងគ្រោះដោយស្វ័យប្រវត្តិ។

– ធ្វើការ Save លេខទូរស័ព្ទទុក នឹងព្យាយាមទាក់ទងតាមរយ:កម្មវិធី WhatsApp, Telegram, ឬ SMS។– ត្រូវជៀសវាងការខលទូរស័ព្ទត្រឡប់ទៅវិញ ព្រោះលេខនោះអាចជា IPRN។– ប្រើប្រាស់កម្មវិធីសម្រាប់ទូរស័ព្ទដៃក្នុងការស្វែងរកប្រភពលេខទូរស័ព្ទ តួរយ៉ាងកម្មវិធី TrueCaller។– ធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទរបស់អ្នក។– ធ្វើការ Block លេខទូរស័ព្ទសង្ស័យ ដោយប្រើប្រាស់កម្មវិធីដែលមានស្រាប់ក្នុងទូរស័ព្ទដៃរបស់អ្នក៕