ហួសចិត្តណាស់ !! សុទ្ធជាបេក្ខភាពបវរកញ្ញាពិភពលោក ជិះសុទ្ធឡានទំនើប លុយចាយពេញៗដៃ ពេលចា-ប់ខ្លួនម៉ែយ៉ែម ទើបធ្លា យការពិត លក់កេរម៉ែចែកឲ្យ!!

បរទេស ៖ ពិតមែនហើយយុគសម័យថ្មីនេះ មិនដូចកាលពីបុរាណទេ កាលនោះគេឲ្យតម្លៃទៅលើមុខរបរសុចរិតទៀងត្រង់ ពោលគឺផ្តោតលើគុណធម៌ជាធំ។ ប៉ុន្តែសតវត្សរ៍ទី២១ នេះ នៅប្រទេសណាក៏គ្នាដែរ គឺផ្ដោតទៅលើលុយជាធំ មានលុយ មានឡាន វីឡា នោះគេនឹងមានកិត្តិយសក្នុងសង្គម។ អញ្ចឹងហើយពេលខ្លះមានមនុស្សមួយចំនួនបានរកស៊ីមុខរបរទុច្ចរិត ផ្លូវកាត់ ដើម្បីអោយឆាប់មានបាន។

តួយ៉ាងបើយោងតាមគេហទំព័រ  VN TODAY កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ប៉ូលិសនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈ បានឃា-ត់ខ្លួនតារាម៉ូដែលម្នាក់ និងនារីៗ ៣នាក់ទៀត នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ មួយកន្លែងស្ថិតនៅខណ្ឌទី១ ទីក្រុងហូជីមិញ ដែលពា ក់ព័ ន្ធនឹងប-ទជួយដូរ-កេរម៉ែចែកឲ្យ ព្រមទាំងយកឈ្មោះតារាល្បីៗមកបោ-កប្រា.ស់ភ្ញៀវ ដើម្បីទទួលបានតម្លៃខ្លួនខ្ពស់ ។ តារាម៉ូដែលប្រុស និងជាឈ្មួញជួញដូរខាងលើឈ្មោះ Luc Trieu Vy អាយុ ២៧ឆ្នាំ មានទីលំនៅទីក្រុង ដាណាង ចំណែកនារីៗ ៣នាក់ទៀត មិនត្រូវបានបង្ហាញឈ្មោះឡើយ ។

ប្រភពពីសារព័ត៌ដដែលខាងលើបានរំលេចឲ្យដឹងបន្ថែមថា ជនសង្ស័យឈ្មោះ Luc Trieu Vy ដែលមានមុខរបរជាតារាម៉ូដែល និងតែងតែចេញចូលក្រៅប្រទេស ស្គាល់អ្នកជំនួញធំៗ បានប្រើល្បិ ចដោយទាក់ទងនារីស្អាតៗ មានមុខមាត់ស្រដៀងតារាសម្ដែង តារាម៉ូដែល ក្នុងប្រទេសវៀតណាម ដើម្បីងាយស្រួលក្លែ ងអត្តសញ្ញាប័ណ្ណ (ID) យកឈ្មោះតារាទាំងនោះ មកបង្ហាញភ្ញៀវណាដែលហ៊ានចំណាយលុយច្រើន ។

លោក Luc Trieu Vy បាននាំនារី ៣នាក់ ទៅកាន់សណ្ឋាគារផ្កាយ៥ខាងលើ ដើម្បីណែនាំភ្ញៀវអ្នកជំនួញម្នាក់ ដោយនិយាយថា ពួកនាង២នាក់សុទ្ធតែជាបវរ កញ្ញាវៀតណាមដែលជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោក ចំណែកម្នាក់ទៀតជាតារាសម្ដែង ។ មិនត្រឹមតែនិយាយទេ Luc Trieu Vy ក៏បានបង្ហាញអត្តសញ្ញាប័ណ្ណរបស់ពួកនាងទៅកាន់ភ្ញៀវផងដែរ ដើម្បីធានា តែគួរឲ្យសោកស្ដាយសុទ្ធតែជាអត្តសញ្ញាណប័ណ្ណក្លែងក្លាយ ។ ប្រភពបានបញ្ជាក់ទៀតថា ក្នុងចំណោមនារីទាំង៣នាក់នោះមានម្នាក់ជាតារាសម្ដែងពិតមែន តែ២នាក់ទៀត មិនមែនជាបេក្ខនារីវរកញ្ញាពិភពលោកឡើយ ។

ទាក់ទងនឹងករណីនេះ មានមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់នៅក្នុងប្រទេសវៀតណាមបានសង្ស័ យថា នារីម្នាក់នៅក្នុងចំណោម៣នាក់ខាងលើពិតជាបវរ កញ្ញាវៀតណាមដែលជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោកប្រាកដមែន ហើយមហាជនស ង្ស័យថាជានាង Jolie Nguyen ។ នាង Jolie Nguyen មានអាយុ ២៣ឆ្នាំ

ជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោកនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៥ ។

ស្រីស្អាតរូបនេះត្រូវបានគេមើលឃើញថា បានប្រើប្រាស់ជីវិតហ៊ឺហាជាមួយរបស់ប្រើប្រាស់ម៉ាកល្បីៗ រថយន្តទំនើប មានអាផាតមិនប្រណីតនៅទីក្រុងហូជីមិញ ព្រមទាំងជាប់ក្នុងបញ្ជីជាក្មេ.ង.ស្រីអ្នកមានជនជាតិវៀតណាមទាំង ៥ នៅប្រទេសអូស្ត្រាលីទៀតផង ។ សូមជម្រាបថា ឪពុកម្ដាយរបស់ JolieNguyenបានធ្វើអន្តោប្រវេសន៍ទៅរស់នៅប្រទេសអូស្រ្តាលីតាំងតែពីនាងនៅអាយុ ៧ឆ្នាំម្ល៉េះហើយទើបតែថ្មីៗនេះនាងបានត្រឡប់មករស់នៅប្រទេសវៀតណាមវិញដើម្បីចាប់ផ្ដើមជីវិតសិល្បៈជាផ្លូវការ ។

យ៉ាងណាមិញក្រោយពីមានការស ង្ស័យពីមហាជន Jolie Nguyen ក៏មិនបាននិយាយអ្វីវែងឆ្ងាយដែរ ដោយគ្រាន់តែសរសេរនៅលើទំព័រហ្វេសប៊ុករបស់នាងថា អរគុណមហាជនដែលចាប់អារម្មណ៍នាង ហើយក្នុងនោះនាងក៏បានបង្ហោះ Storyមួយបញ្ជាក់ថា នៅថ្ងៃដែលប៉ូលិសចា ប់ ខ្លួ នមនុស្សស្រីទាំង៣នាក់ខាងលើ ដែលពាក់ព័ន្ធនឹងករណីរក-ស៊ី-លក់ដូរកេរម៉ែ គឺនាងកំពុងតែរវល់ហាត់រាំជាមួយគ្រូរបស់នាង។

Jolie Nguyen ធ្លាប់ទាំងបាននិយាយទៀតថា នាងមានទ្រព្យសម្បត្តិជាកម្មសិទ្ធផ្ទាល់ខ្លួនតាំងតែពីនាងនៅអាយុ ១៥ឆ្នាំមកម្ល៉េះ ហើយក្នុងមួយខែនាងចំណាយលុយយ៉ាងហោចណាស់ ជាងកន្លះលានដុល្លារ ដូច្នេះគ្មានហេតុផលណាដែលនាងត្រូវចាំបាច់មានប្រុសអ្នកមានមកចិញ្ចឹមឡើយ ៕