គួរអោយអាណិត គាត់ចាស់ហេីយ គាត់គ្មានកូនគ្មានចៅទេ តែគាត់មិនចង់លេីកដៃសុំគេ….

មហាជនមានការអាណិតដល់លោកយាយយ៉ាងខ្លាំង ដោយមានការបង្ហោះតាមរយះបណ្ដាញសង្គម​​ ដោយយោងតាមគណនី ហ្វេសប៊ុក Seyha Aum Make បានរៀបរាប់ថា

គាត់ចាស់ហេីយ គាត់គ្មានកូនគ្មានចៅទេ តែគាត់មិនចង់លេីកដៃសុំគេ !! គាត់សុខចិត្តអង្គុយលក់ផ្កាទាំងយប់ប្រថុយប្រថាន ទាំងដែលជម្ងឺរាតត្បាត Covid-19 កំពុងរាតត្បាត

យ៉ាងសហាវក្នុងប្រទេស ពេលដែលខ្ញុំទិញផ្កាគាត់ខ្ញុំអោយលុយគាត់លេីស500៛គាត់មិនយកទទេទេគឺគាត់សុខចិត្តថែមផ្កាអោយខ្ញុំមួយភួងទៀត ចឹងហេីយទេីបខ្ញុំស្ញប់ស្ញែងគាត់

ណាស់ បេីបងប្អូនដែលចង់ជួយចិត្តផ្កាគាត់អាចទាក់ទង់មកលេខនឹងបានណា (ផ្កាគាត់ក្រអូបណាស់បងប្អូនអេីយ)

គាត់លក់នៅក្បែស្ពាននាគនៅខាងកោះពេជ្រ ។