សម័យកូវីដនៅផ្ទះអផ្សុក! អាចចាប់ជីងចក់លក់បាន ១គីឡូ ថ្លៃ ១០ដុល្លារ ១តោន ថ្លៃ ១ម៉ឺនដុល្លារអីដែរ……

កាលពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១ ប្រជាជនថៃជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង ដោយមានបុរសម្នាក់បានប្រកាសតាមបណ្ដាញសង្គមថា ស្វែងរកទិញជីងចក់ស្រស់ជាច្រើនតោន ដោយឱ្យតម្លៃមួយគីឡូក្រាម ៣០០ បាត ប្រហែល ១០ ដុល្លារ ហើយក្នុងមួយតោន ថ្លៃ ៣០០ ០០០ បាត ឬ ប្រហែល ១០ ០០០ ដុល្លារ ដើម្បីយកមកហាលឱ្យស្ងួត និង នាំចេញយកទៅលក់បន្តនៅបរទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីប្រកាសរកទិញហើយ បុរសរូបនេះបានបង្ហាញប្រាប់ពីវិធីចាប់ជីងចក់ទៀតផង ដោយបានសរសេររៀបរាប់ថា វិធីចាប់ជីងចក់មានច្រើនវិធី យើងអាចយកវិធីមួយណាក៏បានដែរ នៅខាងក្រោមនេះ ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. ដាក់ថ្នាំ

២. បញ្ចាំងពិលរកពេលយប់តាមភ្លឺស្រែ ឬតាមជញ្ជាំងផ្ទះ

៣. ប្រើស្គុតមុខ ២ បិតតាមផ្លូវដែលជីងចក់ដើរ

៤. ប្រើកាំភ្លើងបាញ់ទឹក (ប្រើទឹកសាប៊ូ)

៥. ប្រើកៅស៊ូកងបាញ់

៦. ប្រើរំពាត់វ៉ៃតាមជញ្ជាំងផ្ទះ ជីងចក់នឹងចេញមកហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះដែរ បុរសប្រកាសទិញជីងចក់ខាងលើ ក៏បានប្រាប់ពីបំរាមសំខាន់មួយ ដែលធ្វើឱ្យអ្នកចាប់ជីងចក់ហើយមិនអាចលក់បាន នោះគឺហាមប្រើកាវដាក់កណ្ដុរ ព្រោះវាស្អិតពិបាកយកចេញ ៕