រំជួលចិត្ត! ស្នេហាស្ម័គ្រស្មោះ នារីស្រស់ស្អាតម្នាក់ សុខចិត្តរៀបការជាមួយស្វាមីពិការ (មានវីដេអូ)…

ជាទូទៅប្រទេសដែលគោរពគ្រឹស្តសាសនា គឺក្នុងថ្ងៃរៀបមង្គលការ តែងតែមានពិធីបេជ្ញា ឬ សច្ចាក្តីស្នេហ៍ចំពោះគ្នានិងគ្នា នៅចំពោះមុខលោកអាចារ្យ បងប្អូនសាច់ញាតិនិងភ្ញៀវចូលរួម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកមកមើលគូស្នេហ៍ ជនជាតិហ្វីលីពីនមួយគូនេះវិញ នាង Angela និង លោក Christian បានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងរំជួលចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានបង្ហាញប្រាប់នូវអារម្មណ៍ និងសំដីដ៏មានន័យ នៃក្តីស្នេហ៍រវាងពួកអ្នកទាំងពីរ ជាមួយនឹងការរៀបចំពិធីដ៏អស្ចារ្យ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង Angela បានរកឃើញបុរសក្នុងក្តីសុបិនរបស់នាង បន្ទាប់ពីបានជួបជាមួយនឹងលោក Christan ដែលនឹងក្លាយជាអនាគតស្វាមី។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ លោក Christan មិនមែនជាបុរសដែលមានសុខភាព និងកាយសម្បទានល្អដូចគេឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់គឺជាបុរសពិការម្នាក់ មានសមត្ថភាពត្រឹមគេងនិងអង្គុយ នៅលើកៅអីរុញមួយតែប៉ុណ្ណោះ។ ប៉ុន្តែនាង Angela នៅតែជ្រើសរើសយកលោក Christian ដោយសារនាងស្រលាញ់លោកចេញពីចិត្តយ៉ាងស្ម័គ្រស្មោះ និងចង់មើលថែលោកដល់ជីវិតចុងក្រោយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ Angela និយាយថា «ការអធិស្ថានតែមួយគត់របស់ខ្ញុំទៅព្រះជាម្ចាស់ គឺសុំផ្តល់ឲ្យខ្ញុំនូវបុរសម្នាក់ ដែលស្រលាញ់ខ្ញុំយ៉ាងពិតប្រាកដ។ ខ្ញុំតែងតែរង់ចាំ…ហើយខ្ញុំតែងតែប្រាប់ខ្លួនឯងថា នៅពេលថ្ងៃនោះមកដល់ ខ្ញុំនឹងមើលថែទាំគាត់ មិនអនុញ្ញាតឲ្យគាត់ទៅណាចាកចេញឆ្ងាយពីខ្ញុំឡើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក លោក Christian ក៏បាននិយាយថាដែរថា «Angela អូនជានារីម្នាក់ មិនដែលចាកចេញពីបងម្តងណាទេ មិនថាមានរឿងអ្វីកើតឡើងក៏ដោយ អូនតែងតែនៅក្បែរបងជានិច្ច។ ប្រសិនបើអូនដាច់ចិត្តចង់ចាកចេញពីបង បងក៏មិនអាចទៅតាមអូនបានដែរ (ព្រោះបងជាមនុស្សពិការ)។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មានតែបងទៅវិញទេ ដែលគួរចាកចេញពីអូន នៅពេលដែលពួកយើងមានរឿងយល់ច្រឡំឬឈ្លោះគ្នា ព្រោះបងមិនអាចទ្រាំបាន នៅពេលដែលឃើញអូន មកពិបាកជាមួយបងបែបនេះ ប៉ុន្តែបងនៅតែមិនអាចធ្វើចិត្តបានឡើយ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជិតចុងបញ្ចប់នៃវីដេអូឃ្លីប គេឃើញថា លោក Christian បានរំភើបចិត្តចិត្តយ៉ាងខ្លាំង រហូតដល់ថ្នាក់ស្រក់ទឹកភ្នែក នៅពេលដែលភរិយារបស់លោក នាង Angela បានអោនថើប និងអោបលោកយ៉ាងផ្អែមល្ហែមនៅលើកៅអីរុញ ក្នុងថ្ងៃអាពាហ៍ពិពាហ៍ដ៏រីករាយ របស់ពួកគេទាំងពីរផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖