ចេះធ្វើទៅកើត! ប-ង្ខាំ ងកូនស្រីក្នុងរូងតូចចង្អៀតដាច់ឆ្ងាយពីផ្ទះ ព្រោះជឿលើជំនឿ ស្រីមករដូវនាំ.ច.ង្រៃ រហូតទាល់តែកូន…

KHB/ចម្លែកៗ៖ នារីវ័យជំទង់អាយុ ១៧ឆ្នាំម្នាក់ រស់នៅប្រទេសនេប៉ាល់ ត្រូវបានគេប្រទះឃើញស្លា-ប់ បន្ទាប់ពីថ ប់ ដង្ហើម ពីការស្រូបផ្សែងភ្នក់។ ខ្ទមរបស់នាងបានឆា-បឆេះ ខណៈពេលនាងកំពុងដេកលក់នៅខាងក្នុងនាយប់មួយក្នុង ខែមករា ដែលមានអាកាសធាតុត្រជាក់។ ខ្ទមនេះត្រូវបានគេហៅថា «ខ្ទមពេលមករដូវ»។

នាង Parwati Bogati ត្រូវស្នាក់នៅក្នុងខ្ទមមួយក្នុង ចំណោមខ្ទមដទៃជាច្រើនទៀត ពីព្រោះនាងស្ថិតនៅក្នុង អំឡុងពេលមករដូវ (អាការៈក្មេងស្រីជំទង់) បន្ទាប់ពីការអនុវត្តតាមបម្រាមមួយដែលមានឈ្មោះថា “Chhaupadi” គឺនាង មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុង សកម្មភាពប្រចាំថ្ងៃជាមួយក្រុមគ្រួសារ ឬអ្នកភូមិផ្សេងនោះទេ។

វាជាការអនុវត្តដែលមានអាយុកាលរាប់សតវត្សរ៍មកហើយក្នុងប្រទេសនេប៉ាល់ ដែលស្ត្រី និងក្មេងស្រី ត្រូវបានគេចាត់ទុកថា រាងកាយមិនស្អាត កខ្វក់ ក្នុងអំឡុងមករដូវ។ ក្មេងស្រីជំទង់រូបនោះបានបង្កាត់ភ្លើង ដើម្បីរក្សាភាពកក់ក្តៅនៅពេលយប់តែម្នាក់ឯងនារដូវរងារ។ អ្វីដែលអ្នករាល់គ្នាមិននឹកស្មាននៅព្រឹកបន្ទាប់ ម្ដាយនាងបានរកនាង តែជាអកុសល

យោងទៅតាមអធិការនគរបាលស្រុក លោក Sundar Bam មកពីភូមិ Purbichauki នៅភាគខាងលិចស្រុក Doti នៃប្រទេសនេប៉ាល់ បាននិយាយថា Parwati បានដុ-ត ភ្លើ ងនៅខាងក្រោមកន្លែងដេក ដោយសារ អាកាស ធាតុចុះត្រជាក់ខ្លាំងនៅពេលយប់ និងទាបភ្លឺមានភ្លៀងធ្លាក់។ ពេលនោះភួយនាងក៏បានឆេះ ពេលនាងដេកលក់ ដោយមានផ្សែងពេញបន្ទប់ ឯបង្អួច និងទ្វារត្រូវបានបិទជិត យើងគិតថានាងបានស្លា-ប់ ដោយសារឈ្ល-ក់ផ្សែង។ ជំនឿ Chhaupadi ជាសកម្មភាពខុសច្បាប់ នៅក្នុងប្រទេសនេប៉ាល់ ប៉ុន្តែនៅតែមានមនុស្សតាមភូមិ ស្រុកជា ច្រើន បន្តអនុវត្តវា ។

សាកលវិទ្យាល័យ The University of Bath និងមជ្ឈមណ្ឌលស្រាវជ្រាវ ស្តីពីសកម្មភាព បរិស្ថាន សុខភាព និងអត្រាប្រជាជន (CREHPA) ប្រចាំប្រទេស បានចេញផ្សាយការ រកឃើញ លើការសិក្សា មួយនៅឆ្នាំ ២០១៩ ក្នុងចំណោមនោះមានក្មេងស្រីជំទង់ ៤០០នាក់ នៅតាមភូមិនានា នៅភាគពាយព្យនៃ ប្រទេសនេប៉ាល់។ លទ្ធផលបានបង្ហាញថា៖ «៦០ ភាគរយនៃក្មេងស្រី បានដឹងថា Chhaupadi ជារឿងខុសច្បាប់ ហើយ ៧៧% បានអនុវត្តវា ដោយសារ សម្ពាធពីឪពុកម្ដាយ សាច់ញាតិ ឬ ចាស់ទុំក្នុងភូមិ»។ អ្នកស្រាវជ្រាវបានរកឃើញថា ការអនុវត្តនោះនៅតែត្រូវបានគេទទួលយកយ៉ាងទូលំទូលាយនៅក្នុងតំបន់នេះ សូម្បីតែមនុស្សដែល មានការ អប់រំខ្ពស់ក៏ដោយ។

យោងតាមលោក Sundar បានឲ្យដឹងថា Parwati គឺជាជនរងគ្រោះទី៤ នៃការអនុវត្តន៍ ជំនឿនោះ ដែលបាន ស្លា. ប់ កាលពីពេលកន្លងទៅ។ ជំនឿ Chhaupadi ត្រូវបានគេចោទ ប្រកាន់ថាជាបទ ឧ-ក្រិ-ដ្ឋ នៅឆ្នាំ ២០១៧ ហើយការអនុវត្ត ត្រូវបានលុបបំបាត់ចោលភាគច្រើននៅក្នុងស្រុក Doti។ ប៉ុន្តែម រ ណ ភាពរបស់ Parwati បង្ហាញថាទំនៀមទម្លាប់នៅតែបន្តអនុវត្ត «ស្ត្រីនិងក្មេងស្រី នៅតែឯកោ ដោយសារ តែធម្មជាតិនៃរាងកាយ ហើយទទួលការមា-ក់ ងាយពីមនុស្សជុំវិញ ព្រោះពួកគេចាត់ទុកថា ការមករដូវមាន គ្រោះ -ថ្នា ក់ »។

អ្នកនិពន្ធ និងសកម្មជនសិទ្ធិមនុស្សជនជាតិនេប៉ាល់ឈ្មោះ Radha Paudel បាននិយាយថា៖ «មុននេះ (ស្ត្រី) ត្រូវបានគេប-ង្ខាំ-ង ទុកនៅក្នុងខ្ទម ដាច់ដោយឡែកមួយ ប៉ុន្តែឥឡូវនេះខ្ទមជាច្រើនត្រូវបាន គេក-ម្ទេ-ច ចោល តែពួកគេនៅតែស្វែងរកកន្លែងផ្សេងៗនៅក្នុងផ្ទះ ដែលនៅដាច់ឆ្ងាយពីគេ។ ការបែងចែក នៅតែបន្ត ពួកគេ នៅតែមិនអាចចូល រួមក្នុងសកម្មភាពគ្រួសារ ក្នុងអំឡុងពេលមានរដូវបាន។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ ២០១១ បានឱ្យដឹងថា ស្ត្រីទាំងនេះក៏ត្រូវបាន គេហាមឃាត់ មិនឱ្យប៉ះពាល់មនុស្សដទៃទៀត និងសត្វដូចជា គោ ក្របី រុក្ខជាតិ ផ្លែឈើ និងបន្លែ។ Jennifer Thompson ជាអ្នកនិពន្ធ និងតែងចុះផ្សាយពីបញ្ហាសុខភាពផ្លូ វ ភេ-ទ និងសុខភាព ប ន្ត ពូ ជ បានមានប្រសាសន៍ថា៖ «ជាធម្មតាជំនឿនេះ ត្រូវបានមនុស្សចាស់នៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ រួមទាំងម្តាយ ជីដូន និងស្ត្រីវ័យចំណាស់ដទៃទៀតជាអ្នកនាំអនុវត្ត»។

យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិឆ្នាំ ២០១១ បានឱ្យដឹងថា ស្ត្រីទាំងនេះក៏ត្រូវបាន គេហាមឃាត់ មិនឱ្យប៉ះពាល់មនុស្សដទៃទៀត និងសត្វដូចជា គោ ក្របី រុក្ខជាតិ ផ្លែឈើ និងបន្លែ។ Jennifer Thompson ជាអ្នកនិពន្ធ និងតែងចុះផ្សាយពីបញ្ហាសុខភាពផ្លូ វ ភេ-ទ និងសុខភាព ប ន្ត ពូ ជ បានមានប្រសាសន៍ថា៖ «ជាធម្មតាជំនឿនេះ ត្រូវបានមនុស្សចាស់នៅក្នុងគ្រួសារ និងសហគមន៍របស់ពួកគេ រួមទាំងម្តាយ ជីដូន និងស្ត្រីវ័យចំណាស់ដទៃទៀតជាអ្នកនាំអនុវត្ត។

គាត់បន្ថែមទៀតថា៖ «ក្មេងស្រីដែលមិនមានលទ្ធភាពសង់ខ្ទម នាងអាចត្រូវបានគេតម្រូវឱ្យគេងនៅ វាលខាងក្រៅក៏មាន។ អ្នកគ្រប់គ្រងសហគមន៍ និងអង្គការ មិនមែនរដ្ឋាភិបាល កំពុងខិតខំដោះស្រាយ ការមា. ក់ ងាយ ដែល ទាក់ទងនឹងការមករដូវនៅក្នុងប្រទេសនេប៉ាល់។ កាលពីខែធ្នូឆ្នាំ ២០១៩ ប៉ូលីសបានឃាត់ខ្លួន បងប្រុស បង្កើតរបស់ស្ត្រីម្នាក់ ដែលបានធ្វើឲ្យប្អូនស្លា. ប់ ខណៈដេញនាងទៅនៅខ្ទមពេលមករដូវ ដូចគ្នានឹងករណី Parwati ដែរ ៕