អាសូរណាស់! ពលករបំរើតាមផ្ទះម្នាក់ត្រូវថៅកែបង្អត់បាយ ស្គមនៅសល់តែ ២៤គីឡូ ហើយវា-យ ទា-ត់ ធា-ក់ រាល់ថ្ងៃ រហូតដល់ស្លា-ប់

បរទេស ៖ ស្ត្រីម្នាក់បានចាប់ផ្តើមវាយធ្វើបាបអ្នកបម្រើមីយ៉ាន់ម៉ាម្នាក់ដែលទើបចូលធ្វើការបាន៥ខែ ដោយដាល់និងធាក់នាងរាល់ថ្ងៃ ហើយបង្អត់អាហារនាងរហូតដល់នាងស្គមសល់ត្រឹមតែ ២៤ គីឡូក្រាម។

ប៉ុន្មានថ្ងៃមុននារីរងគ្រោះអាយុ ២៤ ឆ្នាំស្លា.ប់ដោយសាររបួសខួរក្បាលព្រោះតែរបួសត្រង់កញ្ចឹងករបស់នាង នាងត្រូវបង្អត់អាហារនិងចងជាប់នឹងចម្រឹងបង្អួចនៅពេលយប់ ហើយវា.យធ្វើបាប ប្រសិនបើនាងព្យាយាមយកជើងកាយរកអាហារក្នុងធុងសំរាម។

ស្ត្រីសិង្ហបុរីឈ្មោះ Gaiyathiri Murugayan អាយុ ៤០ ឆ្នាំបានសារភាពកំហុសកាលពីថ្ងៃអង្គារទី ២៣ ខែកុម្ភៈឆ្នាំ២០២១ ពីបទចោ.ទប្រកាន់ចំនួន ២៨ រួមមានបទមនុស្សឃា.ត ការធ្វើទុក្ខទោសដោយការបង្អត់អាហារ និង ការវា.យធ្វើបាបតាមអំពើចិត្ត។ ការចោទប្រកាន់ ៨៧ ផ្សេងទៀតនឹងត្រូវបានពិចារណានៅក្នុងសវនាការ។

រដ្ឋអាជ្ញាកំពុងស្វែងរកការដាក់ពន្ធនាគារអស់មួយជីវិតប៉ុន្តែចៅក្រមបានពន្យារពេលការកា.ត់ទោ.ស.ទៅថ្ងៃក្រោយសិន ខណៈដែលគាត់កំពុងពិចារណាល្អិតល្អន់លើករណីនេះ៕ ប្រភព ៖ CNA