ពិតជាមិននឹកស្មានដល់!!! នៅក្នុងព្រៃឡង់ដ៏ជ្រៅ នៅមានប្រាសាទបុរាណខ្មែរបង្កប់ខ្លួនយ៉ាងស្រស់ស្អាត

មានទីតាំងនៅក្នុងឃុំ សុចិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានចម្ងាយពីភ្នំជីប្រមាណ៥គ.ម និងស្ថិតនៅចម្ងាយ៣៦គីឡូម៉ែត្រពីខាងលិចសម្ពុបុរៈ ស្រុកសម្បូរ ខេត្តក្រចេះ។មាន៣ប្រាសាទតម្រៀបគ្នាទទឹងថ្ងៃ បែរមុខទៅទិសខាងកើត ហើយនៅក្បែរប្រាសាទមានត្រពាំងធំមួយ ដែលអ្នកភូមិហៅថាត្រពាំងប្រើស។

ប្រាសាទត្រពាំង​ប្រើស គឺជា​ជា​ប្រាសាទបុរាណ​មួយ ដែល​បង្កប់​នៅក្នុង​ព្រៃ​ឡង់ ជាប់​ព្រំប្រទល់​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ ស្ថិតនៅ​ក្នុងភូមិ​ត្រ​យ៉ង ឃុំ​សុខ​ចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ត្រូវ​បានទទួល​ការការពារ ដោយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដែលឈរជេីងនៅទីនោះ ក្រៅពី​ចូលរួម​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។​

នេះ​គឺជា​ការលើកឡើង​របស់​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅក្នុង​ពេលដែល​លោក រួមជាមួយ​ប្រតិភូ​ក្រសួង មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ ចុះ​ពិនិត្យមើល​ប្រាសាទត្រពាំង​ប្រើស កាលពី​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៧​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា មន្ត្រី​ឧ​ទ្យា​នុ​រក្ស ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ នៅក្នុង​តំបន់​ព្រៃ​ឡង់ រួម​ទាំ​ប្រាសាទបុរាណ ដែល​ស្ថិតនៅក្នុង​ដែន​តំបន់ការពារធម្មជាតិ ដើម្បី​ទុក​សម្រាប់​ការសិក្សា ស្រាវជ្រាវ និង​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់ និង​បម្រើឱ្យ​វិស័យ​ទេសចរណ៍​។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បន្ត​ការពង្រឹង​កិច្ចការពារ​ធនធានធម្មជាតិ ក៏ដូចជា​ពង្រឹង​ជីវភាព​សហគមន៍​មូលដ្ឋាន តាមរយៈ​ទេសចរណ៍ធម្មជាតិ​។​

ប្រាសាទបុរាណ​ត្រពាំង​ប្រើ​សមាន ៣ ប្រាសាទ​តំ​ម្រៀ​ប​គ្នា​ទទឹងថ្ងៃ បែ​មុខមក​ទិសខាងកើត នៅក្បែរ​ប្រាសាទ​ចម្ងាយ​១៥០​ម៉ែត្រ មាន​ត្រពាំង​មួយ​ធំ ដែល​អ្នកភូមិ​ហៅថា ត្រពាំង​ប្រើស មាន​ចម្ងាយ​ពី​ភ្នំ​ជី​ប្រមាណ ៥​គ​.​ម​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​ឯកសារ​មួយចំនួន​បានបញ្ជាក់​ថា ប្រាសាទ​នេះ​គឺ​ត្រូវបាន​គេ​ដាក់ឈ្មោះថា ប្រាសាទត្រពាំង​ប្រើស សាង​អំពី​ឥដ្ឋ គ្រឹះ​សាង​អំពី​ថ្មបាយក្រៀម បែរមុខ​ទៅ​ទិសឥសាន​បច្ចុប្បន្ន​ត្រូវបាន​បាក់បែក​ស្ទើរតែ​ទាំងស្រុង​។ តួរ​ប្រាសាទ ត្រូវបាន​បាក់ មួយ​ចំហៀង នៅ​ផ្នែក​ខាងក្រោម សសរ​ពេជ្រ​មាន​រាង​មូល ហោជាង មាន​រាង​ក្រចកសេះ​។​

យោងតាម​ការស្រាវជ្រាវ​បឋម នៃ​អ្នក​បុរាណវិទ្យា ប្រាសាទត្រពាំង​ប្រើស ត្រូវបាន សន្និដ្ឋានថា កសាង​ក្នុងអំឡុង​ចុង​ស​.​វ​ទី​៨ និង​អាច​ស្ថិតនៅក្នុង​រចនាបទ​កំពង់ព្រះ ដែលជា​ប្រាសាទ​ស្ថិ​នៅ​ចុង​សម័យ​ចេនឡា ប្រាសាទ​នេះ​ស្ថិតនៅ​ចម្ងាយ ៣៦​គ​.​ម ពី​ខាងលិច​ស​ម្ពុ​បុ​រៈ ស្រុក​សម្បូរ ខេត្តក្រចេះ ។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើទោះបី​ប្រាសាទ​នេះ​នៅក្នុង​ព្រៃ ប៉ុន្តែ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​មួយចំនួន បានមក​ដល់​តា​រយៈ​ការធ្វើដំណើរ​តាម​យានយន្ត​ផ្សេងៗ​។ នៅ​ទីនោះ មាន​យាយជី តាអាចារ្យ និង​មាន​កុ​ដ្ឋ រួមទាំង​ការរៀបចំ​កន្លែង​ជាទី​ស្ការៈបូជា មានព្រះអង្គ​តូចធំ ដែលជា​ការបញ្ជាក់​ឲ្យ​ឃើញថា វិស័យ​ព្រះពុទ្ធសាសនា មានការ​រី​ចំរើន​នៅ​គ្រប់ទិសទី សម្រាប់​ឲ្យ​បងប្អូន​គោរពបូជា តាម​ទំនៀម​ទំលាប់​ប្រពៃណី​ខ្មែរ​៕