ឃើញមុខក្មេង សម្រស់ស្រស់ស្អាតចឹងមែន តែតិចច្រឡំថាអាយុ ១៨ចុះអីណា ការពិតទៅនាងមានអាយុដល់ទៅ…

បរទេស៖ ថតរូបជាមួយកូនស្រីរបស់នាងដែលកំពុងតែរៀននៅវិទ្យាល័យ។ ម្ដាយរបស់កូនស្រីនេះឈ្មោះ Lee Su Jin (កើតនៅឆ្នាំ 1969)ប៉ុន្តែមើលទៅដូចជាបងប្អូនបង្កើតទៅវិញទេ។Lee Su Jin បច្ចុប្បន្នកំពុងគ្រប់គ្រង គ្លីនិចធ្មេញនៅប្រទេសកូរ៉េមួយកន្លែង ដែលមានបទពិសោធន៌រយៈពេលជាង 25 ឆ្នាំមកហើយចាប់តាំងពីបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Seoul

National University។ លោកស្រី Lee ធ្លាប់បានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍របស់ MBC ដែលជាធ្វើជាអ្នកដែលមានជំនាញក្នុងការដោះស្រាយបញ្ហារបស់ឪពុកម្តាយជាមួយនឹងកុមារនៅក្នុងគ្រួសារ។ជាការពិតណាស់ អ្វីដែលទស្សនិកជនទាំងមូលយកចិត្តទុកដាក់មិនមែនជាការដំណោះស្រាយបញ្ហាគ្រួសារពី Lee ឬបរិញ្ញាបត្រវេជ្ជសាស្ត្រដ៏ល្បីល្បាញរបស់នាងនោះទេ

គឺសម្រស់ទេដែលធ្វើឱ្យទស្សនិកចាប់អារម្មណ៍ខ្លាំងនោះ។ Lee Su Jin ត្រូវបានគេស្គាល់យ៉ាងច្រើន នៅក្នុងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកូរ៉េ ដោយសារភាពស្រស់ស្អាតរបស់នាង។បើសិនមើលតែរូបភាពនោះគ្មាននរណាម្នាក់ទាយដឹងថា Lee ឥឡូវនេះ… អាយុ 50ឆ្នាំ ហើយមានកូនស្រីម្នាក់ដែលរៀននៅវិទ្យាល័យនោះឡើយ។ ពេលថតរូបជាមួយកូនរបស់នាង ពេទ្យធ្មេញ Lee មើលទៅស្អាតខុសគ្នាពីកូនស្រីរបស់នាងតែពីរ បីឆ្នាំប៉ុណ្ណោះ ដែលប្រៀបដូចជាបងប្អូនស្រីពីរនាក់ ជាជាងដូចម្តាយ និងកូន។នៅពេលសួរពីការថែរក្សាសម្រស់ អ្នកនាង Lee បាននិយាយថាអាថ៌កំបាំងរបស់នាងក្នុងការថែរក្សាសម្រស់គឺការទទួលទានត្រឹមត្រូវ និងការធ្វើលំហាត់ប្រាណជាទៀងទាត់ ហើយមួយផ្នែកធំនៃសម្រស់នេះ គឺដោយសារតែជាតំណពូជ៕