បងប្អូនខ្មែរគួរតែមករៀបបែបនេះវិញ ស្រស់ស្អាតណាស់ រោងការរៀបតាមម៉ូតប្រពៃណីខ្មែរ

ពិតណាស់ពិធីមង្គលការសម័យនេះ ភាគច្រើន គេតែងតែប្រើរោងការបែបទាន់សម័យ ជាមួយការតុបតែផ្កាបែបអឺរ៉ុបដែលមើលទៅ ស្រស់ស្អាត និងដើរទាន់សម័យ។

ដោយគេមិនសូវឃើញមានការតាំង ចេកមាស ចេកប្រាក់ ដូងមាស ដូងប្រាក់ គេច្រើនតែឃើញប្រើជាផ្កាជ័រ និងក្លោងទ្វាបោះពុម្ពស្រាប់ៗតែម្ដង ។

ប៉ុន្តែបើយើងក្រឡេកមកមើល ពិធីមង្គលការមួយនេះវិញ​ ឃើញថាអ្នករៀបចំបានប្រើសុទ្ធតែសម្ភារយកចេញពីជីវភាពរស់នៅរបស់ប្រជាជនខ្មែរយើងតាំងបរុមបុរាណមកដូចជាធាងដូង ដើមចេក ផ្កាភ្ញី ផ្កាស្លា ជាដើម ៕