សុទ្ធជាបេក្ខភាពបវរកញ្ញាពិភពលោក ជិះសុទ្ធតែឡានទំនើប លុយចាយពេញៗដៃ ពេលចា-ប់ខ្លួនម៉ែយ៉ែមបាន ទើបធ្លាយការពិតថា លក់កេរម៉ែចែកឲ្យហើយថែមទាំង…

Khb/បរទេស៖ ពិតមែនហើយយុគសម័យថ្មីនេះ មិនដូចកាលពីបុរាណទេ កាលនោះគេឲ្យតម្លៃទៅលើមុខរបរសុចរិតទៀងត្រង់ ពោលគឺផ្តោតលើគុណធម៌ជាធំ។ ប៉ុន្តែសតវត្សរ៍ទី២០នេះនៅប្រទេសណាក៏គ្នាដែរ គឺផ្ដោតទៅលើលុយជាធំ មានលុយ មានឡាន វីឡា នោះគេនឹងមានកិត្តិយសក្នុងសង្គម។ អញ្ចឹងហើយពេលខ្លះមានមនុស្សមួយចំនួនបានរកស៊ីមុខរបរទុច្ចរិត ផ្លូវកាត់

ដើម្បីអោយឆាប់មានបាន។តួយ៉ាងបើយោងតាមគេហទំព័រ VN TODAYកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ប៉ូលិសនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈបានឃា-ត់ខ្លួនតារាម៉ូដែលម្នាក់ និងនារីៗ ៣នាក់ទៀត នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ មួយកន្លែងស្ថិតនៅខណ្ឌទី១ ទីក្រុងហូជីមិញ ដែលពា ក់ព័ ន្ធនឹងប.ទជួយដូរ.កេរម៉ែចែកឲ្យ

ព្រមទាំងយកឈ្មោះតារាល្បីៗមក-បោ–ក-ប្រា–ស់-ភ្ញៀ-វ ដើម្បីទទួលបានតម្លៃខ្លួនខ្ពស់ ។ តារាម៉ូដែលប្រុស និងជាឈ្មួញជួញដូរខាងលើឈ្មោះ Luc Trieu Vy អាយុ ២៧ឆ្នាំ មានទីលំនៅទីក្រុងនិងតែងតែចេញចូលក្រៅប្រទេស ស្គាល់អ្នកជំនួញធំៗ បានប្រើ-ល្បិ-ចដោយទាក់ទងនារីស្អាតៗ មានមុខមាត់ស្រដៀងតារាសម្ដែង តារាម៉ូដែល ក្នុងប្រទេសវៀតណាម ដើម្បីងាយស្រួលក្លែងអត្តសញ្ញាប័ណ្ណ (ID) យកឈ្មោះតារាទាំងនោះ មកបង្ហាញភ្ញៀវណាដែលហ៊ានចំណាយលុយច្រើន ។លោក Luc Trieu Vy បាននាំនារី ៣នាក់ ទៅកាន់សណ្ឋាគារផ្កាយ៥ខាងលើដើម្បីណែនាំភ្ញៀវអ្នកជំនួញម្នាក់ ដោយនិយាយថា ពួកនាង២នាក់សុទ្ធតែជាបវរ កញ្ញាវៀតណាមដែលជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោក ចំណែកម្នាក់ទៀតជាតារាសម្ដែង ។

មិនត្រឹមតែនិយាយទេ Luc Trieu Vy ក៏បានបង្ហាញអត្តសញ្ញាប័ណ្ណរបស់ពួកនាងទៅកាន់ភ្ញៀវផងដែរ ដើម្បីធានា តែគួរឲ្យសោកស្ដាយសុទ្ធតែជាអត្តសញ្ញាណប័ណ្ណ-ក្លែ-ង-ក្លា-យ ។ ប្រភពបានបញ្ជាក់ទៀតថា ក្នុងចំណោមនារីទាំង៣នាក់នោះមានម្នាក់ជាតារាសម្ដែងពិតមែន តែ២នាក់ទៀត មិនមែនជាបេក្ខនារីវរកញ្ញាពិភពលោកឡើយ ។ទាក់ទងនឹងករណីនេះ មានមហាជន ក៏

ដូចជាអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើននាក់នៅក្នុងប្រទេសវៀតណាមបានសង្ស័ យថា នារីម្នាក់នៅក្នុងចំណោម៣នាក់ខាងលើពិតជាបវរកញ្ញាវៀតណាមដែលជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោកប្រាកដមែន ហើយមហាជនស ង្ស័យថាជានាង Jolie Nguyen ។ នាង Jolie Nguyen មានអាយុ ២៣ឆ្នាំជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោកនៅប្រទេសអូស្ត្រាលីកាលពី

ឆ្នាំ ២០១៥ ។ស្រីស្អាតរូបនេះត្រូវបានគេមើលឃើញថា បានប្រើប្រាស់ជីវិតហ៊ឺហាជាមួយរបស់ប្រើប្រាស់ម៉ាកល្បីៗ រថយន្តទំនើប មានអាផាតមិនប្រណីតនៅទីក្រុងហូជីមិញជាប់ជាបេក្ខភាពបវរកញ្ញាពិភពលោកនៅប្រទេសអូស្ត្រាលីកាលពីឆ្នាំ ២០១៥ ។ស្រីស្អាតរូបនេះត្រូវបានគេមើលឃើញថា បានប្រើប្រាស់ជីវិតហ៊ឺហាជាមួយរបស់ប្រើប្រាស់ម៉ាកល្បីៗ រថយន្តទំនើប មានអាផាតមិនប្រណីតនៅទីក្រុងហូជីមិញអរគុណមហាជនដែលចាប់អារម្មណ៍នាង ហើយក្នុងនោះនាងក៏បានបង្ហោះ Storyមួយបញ្ជាក់ថា នៅថ្ងៃដែលប៉ូលិសចា ប់ ខ្លួ នមនុស្សស្រីទាំង៣នាក់ខាងលើ ដែលពាក់ព័ន្ធនឹងករណីរក.ស៊ី.លក់ដូរកេរម៉ែ គឺនាងកំពុងតែរវល់ហាត់រាំជាមួយគ្រូរបស់នាង។Jolie Nguyen ធ្លាប់ទាំងបាននិយាយទៀតថា នាងមានទ្រព្យសម្បត្តិជាកម្មសិទ្ធផ្ទាល់ខ្លួនតាំងតែពីនាងនៅអាយុ ១៥ឆ្នាំមកម្ល៉េះ ហើយក្នុងមួយខែនាងចំណាយលុយយ៉ាងហោចណាស់ជាងកន្លះលានដុល្លារ ដូច្នេះគ្មានហេតុផលណាដែលនាងត្រូវចាំបាច់មានប្រុសអ្នកមានមកចិញ្ចឹមឡើយ ៕