សឹងមិនគួរឲ្យជឿថា មាសមួយដុំនេះ មានតម្លៃថ្លៃខ្លាំងមិនសឹងគួរឲ្យជឿ ដុះចេញពីដី….

កាលពីព្រឹកថ្ងៃពុធទី០៧ ខែតុលាកន្លងទៅថ្មីៗនេះ មានពលរដ្ឋម្នាក់ មិនបញ្ចេញអត្តសញ្ញាណ បានរកឃើញនូវដុំមាសដ៏កម្រមួយនៅក្បែរទីក្រុង Kalgoorlie ភាគខាងលិចរដ្ឋ

Perth ប្រទេសអូស្ត្រាលី ដែលមានទម្ងន់ប្រមាណ២៨០ក្រាម។ ហើយអ្នកជំនាញបានជឿជាក់ថា វាមានតម្លៃរហូតដល់ទៅ៣០,០០០ដុល្លារអាមេរិកឯណោះ។

រូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីដុំមាស ត្រូវបានអ្នករកឃើញលាក់មុខ យកទៅបង្ហោះចែកចាយនៅលើគេហទំព័រហ្វេសប៊ុកឈ្មោះ The Prospector Patch ដោយសរសេររៀបរាប់យ៉ាងខ្លីថា៖

ដុំដ៏ល្អ និងស្រស់ៗចេញពីដី ទម្ងន់ប្រមាណ២៨០ក្រាម។សារខ្លីនៅលើបណ្ដាញសង្គមយ៉ាងណាមិញ ក្រោយពីរូបភាពទទួលបានការចាប់អារម្មណ៍ខ្លាំងរួចមក មានមហាជនជា

ច្រើន បាននាំគ្នាសួររកពីទីតាំងរកឃើញដុំមាសឲ្យច្បាស់លាស់ផងដែរ តែមិនមានការឆ្លើយតបឡើយ៕