ពុទ្ធោអើយ! ទឹកចិត្តឪពុកសុខចិត្តមិនព្យាបាលជំងឺមហារីកសួតរបស់ខ្លួនឯង ដើម្បីតែទុកលុយយកមកធ្វើរឿងនេះសម្រាប់កូនស្រីជាលើកចុងក្រោយ…

ចិន៖ យោងតាមបណ្តាញសង្គមទាក់ទងទៅ នឹងបុរសម្នាក់ ត្រូវជាឪពុកនារីមានឈ្មោះ ស៊ុនយី អាយុ ២១ឆ្នាំ ដោយគាត់សុខចិត្តបដិសេធមិនទទួលការព្យាបាលជំងឺមហារីកសួតរបស់ខ្លួន ដើម្បីទុកលុយព្យាបាលជំងឺមហារីកូនកណ្ដុរ (lymphoma) របស់កូនស្រី។

ដោយសារជំងឺកាន់តែធ្ងន់ធ្ងរឪពុករូបនោះក៏បានបា ត់ប ង់ ជីវិ តបាត់ទៅហើយ។ដូចគ្នានេះដែរ អ្នកនិយមលេងបណ្តាញសង្គមមាន ការរំជួលចិត្តនិងក្ដុកក្ដួលជាខ្លាំង នូវទឹកចិត្តនិងការលះបង់របស់លោកឪពុក រូបនេះ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុករបស់ ស៊ុនយី បានរកឃើញថាគាត់មានជំងឺមហារីកសួតភ្លាមៗនោះមិនទាន់បានប៉ុន្មានថ្ងៃផងក៏ស្រាប់តែលោកគ្រូពេទ្យដែលពិនិត្យគាត់នោះបានប្រាប់គាត់ថាគាត់ឈានដល់តំណាក់កាលចុងក្រោយហើយត្រូវតម្រូវឲ្យគាត់ប្រញ៉ាប់ព្យាបាលជាបន្ទាន់។ជាអកុសលដោយគាត់រៀបនិងសម្រេចចិត្តព្យាបាលទៅហើយស្រាប់តែកូនស្រីតែមួយគ្រាប់របស់គាត់ក៏បានកើតជំងឺមហារីកកូនកណ្ដុរក្នុងពេលនោះដែរ

នេះហើយដែលជាហេតុធ្វើឲ្យឪពុកកំសត់របស់នាងដាច់ចិត្តសម្រេចចិត្តចុងក្រោយគឺផ្អាកព្យាបាលជំងឺផ្ទាល់ខ្លួនរបស់គាត់ ព្រោះតែត្រូវទុកលុយព្យាបាលឲ្យកូនស្រីវិញហើយអ្វីដែលរំជួលចិត្ត ជាទីបំផុតនោះគឺលោកឪពុកនោះក៏ត្រូវបានបាន ទទួលមរណភាព ក្នុងខណៈពេលដែលកូនស្រីរបស់គាត់មិនទាំងទាន់ជាសះស្បើយនៅឡើយផង ។ ដោយ ស៊ុនយី នាងត្រូវប្រើពេលវេលាព្យាបាល

តាម'ដំណាក់កាល នាងត្រូវបានគ្រូពេទ្យតម្រូវ ឲ្យសម្រាកនៅលើគ្រែរយៈពេល ៥ខែ ដែលដំបូងឡើយសូម្បីតែមិត្តរួមថ្នាក់ និងគ្រូៗ ក៏ពុំបានដឹងថា ស៊ុនយី មានជំងឺម-ហា- រីកផង

ដោយគ្រាន់តែដឹងថានាងអវត្តមានរយៈពេល ១សប្ដាហ៍ គ្មានមូលហេតុ ប៉ុន្តែក្រោយមកទើបពួកគេដឹងរឿងរបស់នាង ភ្លាមនោះពួកគេក៏ នាំគ្នារៃអង្គាសថវិកាបានជិត ១៥០០០ដុល្លារ ដើម្បីសម្រួលដល់ថ្លៃព្យាបាលជំងឺរបស់នាងបានខ្លះថែមទៀត ។

បច្ចុប្បន្ននាងបានធូស្បើយបានខ្លះហើយ ប៉ុន្តែនាងកំពុងតែបានធ្វើរឿងមួយ ដែលគួរឲ្យភ្ញាក់ផ្អើលទីបំផុត ដោយនាងបានគូររូបតុក្តាហើយសរសេរជារឿងមួយទាក់ទង និងជីវិតនាងផ្ទាល់ និងឪពុកដែលបានបូជាជិវិតខ្លួន ដើម្បីសង្រ្គោះរូបនាងអន្លង់ពេលដែលនាងស្នាក់នៅក្នុងបន្ទីពេទ្យ ដែលរូបភាពនោះបានធ្វើអោយបណ្ដាអ្នកលេងហ្វេសបុកមានការរំជួលចិត្តនិងនាងណាស់ជាពិសេសរូបទាំង

នោះក៏បានក្លាយជាសាច់រឿងមួយដែលអាចលើកទឹកចិត្តនាងក៏ដូចជាមនុស្សជាច្រើនដែលកំពុងជួបរឿងលំបាកនិងបាក់ចិត្តឲ្យក្រោកឈរជំនះរើបំរាសដើម្បីរស់បន្តទៀតផងដែរ៕

នេះហើយ គឺជាទឹកចិត្តរបស់លោកឪពុងអ្នកម្ដាយដែលមានចំពោះកូនៗគ្រាប់រូប ដោយលោកហ៊ានបូជាជីវិតខ្លួនឯងដើម្បីសង្រ្គោះកូនៗគ្រប់គ្នាទឹកចិត្តមេត្តាករុណាលោកទាំងពីមិនអាចមានធ្វីមកកាត់ថ្លៃបានទេ៕